លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តចុះពិនិត្យការលក់ដូរ និងសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខបងប្អូនអាជីវករ នៅតាមបណ្តាផ្សារទាំង៣ ក្នុងមូលដ្ឋានខណ្ឌដូនពេញ - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, April 4, 2023

លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តចុះពិនិត្យការលក់ដូរ និងសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខបងប្អូនអាជីវករ នៅតាមបណ្តាផ្សារទាំង៣ ក្នុងមូលដ្ឋានខណ្ឌដូនពេញ

នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០២៣ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តចុះពិនិត្យការលក់ដូរ និងសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខបងប្អូនអាជីវករ នៅតាមបណ្តាផ្សារទាំង៣ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងនោះមាន ផ្សារធំថ្មី, ផ្សារកណ្តាល និងផ្សារចាស់ ។


ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ​ ខិតជិតចូលមកដល់ខាងមុខនេះ លោក អភិបាលខណ្ឌ សូម​ជូន​ពរដល់បងប្អូនអាជីវករទាំងអស់គ្នា សូម​អោយរកស៊ីលក់ដូរអោយមានភ្ញៀវចូលទិញកាន់តែច្រើន និងមាន​សុខភាព​ល្អ​បរិបូរណ៍​ កម្លាំង​ពលំ​មាំមួន​ ​អាយុ​យ៉ឺនយូរ និង​ជួប​ពុទ្ធ​ពរទាំង​បួន​ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។






 

No comments:

Post a Comment

Pages