ភ្នំពេញ ÷ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ២៤២ កែងនិងផ្លូវ១១៣ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Camry ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AY.1943 បើកបរដោយបុរសម្នាក់ ឈប់រកកន្លែងចត អែបនិងចិញ្ចើមផ្លូវ ជាប់និងផ្លូវបំបែកជាបួន ក៏ស្រាប់តែមានរថយន្តដឹកទំនិញមួយគ្រឿង
ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK.4804 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅ ពីលិចទៅកើត មកពីក្រោយ គោលបំណងបត់ស្តាំ បានគៀរជាប់ផ្នែកផ្ពាល់ខាងឆ្វេងនៃរថយន្ត Camry បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ៕
No comments:
Post a Comment