(កន្ទាយធំបន្លំដេក)បឹងក្រោយសង្កាត់លេខ១ដ៏ធំត្រូវជនមានលុយមានអំណាចចាក់ដីលុបយកធ្វើជាកម្មសិទ្ធិ - គេហទំព័រ ស្ពានមរតក

Breaking

Saturday, April 29, 2023

(កន្ទាយធំបន្លំដេក)បឹងក្រោយសង្កាត់លេខ១ដ៏ធំត្រូវជនមានលុយមានអំណាចចាក់ដីលុបយកធ្វើជាកម្មសិទ្ធិ

 



#ខេត្តព្រះសីហនុ

ចេញផ្សាយថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៣

សូមឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សូមចាត់វិធានការនិងមានចំណាត់ការទៅលើបុគ្គលមានលុយមានអំណាចខ្លះ កំពុងរួមដៃគ្នាចាក់ដីលុបបឹងក្រោយសង្កាត់លេខ១

យ៉ាងអនាធិបតេយ្យ ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាកាលពីឯកឧត្តម ស៊្រុន ស៊្រន់អតីតអភិបាលរងខេត្តព្រះសីហនុ ដោយបានគៀងគរប្រជាពលរដ្ឋឡើងមករស់នៅខាងលើ ដោយសំអាងថាជាតំបន់ព្រៃលិចទឹកនិងជាអាងទឹកស្អាតអានកូ។ប្រជាពលរដ្ឋក៏ព្រមឡើងមករស់នៅខាងលើ ដោយទុក្ខដីនោះជាសម្បត្តិរបស់រដ្ឋ។




តែពេលនេះបែរជាត្រូវជនមានលុយមានអំណាចបានរួមគ្នាចាក់ថ្មនិងដីបំពេញលុបបឹងរាប់ម៉ឺនម៉ែត្រការ៉េយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៅវិញ

ប្រជាពលរដ្ឋបានលើកឡើងដោយការហួសចិត្តថា បើប្រជាពលរដ្ឋហ៊ានធ្វើមិនបានទេ តែបើអ្នកមានលុយមានអំណាចធ្វើអ្វីក៏បាន ខ្វះដីណាស់ឬដែលត្រូវកាត់ឃ្វាលបែរជាមកកាត់ឃ្វាលបឹងយ៉ាងដូច្នេះ។ ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុសូមពិនិត្យមើលបញ្ហានេះផងទៀន។


ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ

(រឹះគន់ក្នុងន័យស្ថាបនា)។ព័ត៌មាន (ត)






No comments:

Post a Comment

Pages