ក្រុមការងារ អាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយ ចុះសួរសុខទុក្ខសមាជិកជួបគ្រោះថ្នាក់ចរាចរណ៍ - គេហទំព័រ ស្ពានមរតក

Breaking

Friday, April 28, 2023

ក្រុមការងារ អាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយ ចុះសួរសុខទុក្ខសមាជិកជួបគ្រោះថ្នាក់ចរាចរណ៍

នារសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចាត់ឲ្យ ក្រុមការងារនាំយកអំណោយចុះទៅសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ញឹម សុរ៉ាឆ្ឆ័យ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាក់ឆ្អឹងដងកាំបិត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ ពេទ្យ ១៧៩។


ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារ បាននាំយកថវិកា ដែលប្រមូលបានមកពី នាយ នាយរង​ អាវុធហត្ថខណ្ឌបឹងកេងកង ទាំងអស់ ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,៣៥០,០០០ រៀល (ពីរលានសាមសិបប្រាំម៉ឺនរៀល), អង្ករ៥០គីឡូក្រាម, ភេសជ្ជៈ ចម្រុះ ០៤កេស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕



 

No comments:

Post a Comment

Pages