ខេត្តព្រះសីហនុ-លោកឧកញ៉ា ទៀ វិចិត្រ អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋជាងមួយរយនាក់ នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, May 10, 2023

ខេត្តព្រះសីហនុ-លោកឧកញ៉ា ទៀ វិចិត្រ អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋជាងមួយរយនាក់ នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ

កាលពីព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៣  ក្នុងនោះក៏មានវត្តមានលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុផងដែរ។

 លោក ស៊ូ សាវ៉ាត តំណាងប្រជាពលរដ្ឋ មានប្រសាសន៍ឲ្យដឹងថា ប្រជាពលរដ្ឋជាងមួយរយនាក់នេះ រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាអតីតអ្នកគាំទ្រគណបក្សភ្លើងទៀនជាមួយរូបលោក ហើយបច្ចុប្បន្នបានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ហើយចង់ជួបលោកឧកញ៉ា ទៀ វិចិត្រ ដែលមហាជន លើកសរសើរពីការងារមនុស្សធម៌របស់លោកឧកញ៉ាក្នុងការងារសង្គមកន្លងមក ដើម្បីបានសម្តែងនូវមនោសញ្ចេតនារីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧកញ៉ា ទៀ វិចិត្រ សម្រាប់ការងារមនុស្សធម៌។

 លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាន៌ថា ការជួបជុំគ្នានិងពិសារអាហារសាមគ្គីជាមួយគ្នាពេលនេះ បានមកដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាព មានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានលះបង់បូជាជីវិត កម្លាំងកាយចិត្ត ស្វែងរកសន្តិភាព រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ជាពិសេសបានបន្ត និងបេ្តជ្ញាការពារសុខសន្តិភាពជូនជាតិមាតុភូមិ៕







 

No comments:

Post a Comment

Pages