ល្បែង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ ជាច្រើនកន្លែងនៅក្នុងក្រុងសែនមនោរម្យ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហ៊ានធ្វើការបង្ក្រាប - គេហទំព័រ ស្ពានមរតក

Breaking

Thursday, May 25, 2023

ល្បែង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ ជាច្រើនកន្លែងនៅក្នុងក្រុងសែនមនោរម្យ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហ៊ានធ្វើការបង្ក្រាប

 



 

# ខេត្តមណ្ឌលគីរី

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៦ កើត ខែជេស្ឋ ឆ្នាំថោះបញ្ញាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ 

ខែឧសភា ឆ្នាំ២០២៣ 

បានកន្លងផុតទៅនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស ដោយគ្មានការលើកលែង..

 

សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន របស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានទាំងនោះ និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

 

ដោយឡែកទីតាំងបនល្បែង(ជល់មាន់)ខុសច្បាប់តាមអនឡាញ ជាច្រើនកន្លែងតាមបណ្តាលភូមិ ជាពិសេសតាមរោងកាហ្វេ ក្បែរសាលារៀនតែម្ដង ប្រជាពលរដ្ឋគាត់មានការព្រួយបារម្ភ អំពីរកូនៗរបស់គាត់បានលុយមិនចូលរៀន

ទីតាំងបនល្បែងខុសច្បាប់ ទាំងនោះស្ថិតក្នុងទឹកដី ស្រុក ខេត្ត ទាំងមូលកំពុងដំណើរការលេងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទ:ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ!សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ ទេដឹង?

 

សេចក្តីរាយការណ៍មកថា: ទីតាំងបនល្បែង{ជល់មាន់}ខុសច្បាប់តាមអនឡាញ ជាច្រើនកន្លែងដែលកំពុងបើកលេងនៅក្នុងមូលដ្ឋានខាងលើ ឃើញនៅតែបើកលេងជារៀងរាល់ថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!សង្ស័យត្រូវថ្នាំសណ្តំអ្វីមួយហើយមើលទៅ បានជាស្រវាំងភ្នែកមើលមិនឃើញ ទើបដើរបញ្ច្រាសទិស ផ្ទុយពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

 

ទាក់ទិនទៅនឹងទីតាំងបនល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ ជាច្រើនកន្លែងស្ថិតក្នុង ភូមិ ឃុំ ខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំងរឿងកូនៗគាត់ និងបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ កើតមានឡើង ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម ។

 

ទោះជាយ៉ាងណាក្តីមជ្ឈដ្ឋានអ្នកច្បាប់ ក៍ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ថង សាវុនអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី ជាពិសេស លោកឧត្តមសេនីយ៍ទោ ឡោ សុខា 

ស្នងកានគរបាល ខេត្តមណ្ឌលគីរី សូមមេត្តាមានវិធានការទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែង

{ជល់មាន់}ខុសច្បាប់ តាមអនឡាញ ជាច្រើនកន្លែងដែលកំពុងបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះ ផងទាន។


ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ

(រឹះគន់ក្នុងន័យស្ថាបនា)។ព័ត៌មាន (ត)




 

No comments:

Post a Comment

Pages