សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តលក្ខរាជា ស្ថិតនៅ ស្ថិតនៅ ឃុំកំពងចក ស្រុករំដួល ខេត្តស្វាយរៀង ដែលមានអ្នកចូលរួមប្រមាណជាង ១.៥០០នាក់ នាព្រឹក ថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បាន បានថ្លែងនូវការផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពី សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំកំពង់ចក ក៏ដូចជានៅទូទាំងស្រុករំដួល។
សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា សមិទ្ធផលដែលកើតឡើងនៅទីវត្តលក្ខរាជានេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និង ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
សម្តេចបានបន្តទៀតថា កត្តាសុខសន្តិភាព និង ការអភិវឌ្ឍជាតិនេះហើយ ដែលបានផ្ដល់ឲ្យប្រជាពលរដ្ឋយើងមានជីវភាពធូរធារឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ នឹងមានលទ្ធភាពកាន់តែខ្ពស់នៅក្នុងការចូលរួម ចំណែកកសាងសមិទ្ធផលនានាទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ និងបានធ្វើឲ្យមានសុខុដុមនីយកម្មសាសនា ជាក់ស្ដែងសមិទ្ធផល ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងថ្ងៃនេះរួមមាន ៖ ឧបដ្ឋានសាលា ខ្លោងទ្វារ ពុទ្ធស្ថានទាំងបីកន្លែង ស្រះទឹក របងវត្ត ធ្វើផ្លូវបេតុង ចាក់បេតុងក្នុងទីធ្លាវត្ត កុដិ២ខ្នង ដែលបានចំណាយថវិកាសាងសង់អស់ ១.០៨៣.០០០ដុល្លារ គឺជាការចូលរួមវិភាគទាន ដែលជាសិល្បៈ នៃការចែករំលែករបស់ លោកជំទាវ ម៉ៅ ណារ៉ា និងឯកឧត្តម ជូ វិជិត្ត រួមជាមួយនឹងសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លាចូលរួមក្នុងការកសាងសមិទ្ធិផលនាថ្ងៃនេះ ។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានអំពាវនាវទៅកាន់ពិធីនេះនូវបញ្ហាសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១. រួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព
២. ចូលរួមអនុវត្តឲ្យបាននូវភូមិ-ឃុំមានសុវត្ថិភាព
៣. ចូលរួមថែរក្សានូវសមិទ្ធិផលដែលបានកសាងនៅក្នុងវត្តលក្ខរាជានេះឲ្យបានគង់វង្សសម្រាប់ជាទីសក្ការ:ដល់ពុទ្ធសាសនិកគ្រប់រូប ដើម្បីជាប្រយោជន៍ជាតិ និងចូលរួមចំណែកក្នុងលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា
៤. សូមបងប្អូនទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលតែងតែរួមសុខ រួមទុក្ខជាមួយប្រជាជន ៕
No comments:
Post a Comment