បាត់ដំបង÷ ឃាត់នូវរថយន្ត រួមទាំងម្ចាស់អ្នកបើកបរមកកាន់ការិយាល័យចរាចរណ៍នេះផ្លូវគោក ដើម្បីលើកកម្ពស់សោភ័ណភាព និងពង្រឹងច្បាប់បន្ថែមទៀត ពិសេសប្រយោជន៍ចំបងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានឡើងជាបន្តបន្ទាប់នៅលើដងផ្លូវ ដោយសារតែការមិនចូលរួមគោរពច្បាប់ចរាចរណ៍របស់ម្ចាស់យានយន្តមួយចំនួនតូច។
រថយន្តដែលកម្លាំងជំនាញចុះឃាត់បាននេះជាប្រភេទរថយន្តដឹកទំនិញទាំងអស់ ក្នុងនោះរួមមានរថយន្តម៉ាកសាំយ៉ុង និងរថយន្តម៉ាកនីសាន់ សរុបចំនួន ៧គ្រឿង។
រថយន្តនេះ ម្ចាស់មិនបានចូលរួមគោរពច្បាប់ចរាចរណ៍ឡើយបានឆ្លៀតឆ្លូក ក្រោយពេលដែលមន្ត្រីជំនាញបន្ធូរបន្ថយការរឹតបន្តឹងច្បាប់។ ការត្រួតពិនិត្យរថយន្តដឹកទំនិញនេះទៀតសោតដោយសាររថយន្តខាងលើបានប្រព្រឹត្តល្មើសច្បាប់តទ្រុងដែកឡើងទៅលើ និងលយទៅផ្នែកខាងក្រោយខុសលក្ខណ:បច្ចេកទេស និងល្មើសដឹកទំនិញសំពីងសំពោងគ្មានរបៀបរៀបរយហើយធ្វើចរាចរណ៍នៅលើដងផ្លូវ។
វិធានការចំពោះមុខតម្រូវឲ្យម្ចាស់យានយន្តទម្លាក់ឥវ៉ាន់ចុះរួចកែសម្រួលទ្រុងឲ្យដូចទម្រង់ដើមឡើងវិញ ព្រមជាមួយការធ្វើកិច្ចសន្យាបញ្ឃប់សកម្មភាពខុសច្បាប់បន្តទៀតរួចឲ្យវិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ៕
No comments:
Post a Comment