សូមអបអរសាទរក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា ត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយជួបជាមួយក្រុមកីឡាបាល់ទះបុរសជម្រើសជាតិឥណ្ឌូនេស៊ី ដណ្តើមមេដាយមាស បន្ទាប់ពីយកឈ្នះលើក្រុមកីឡាបាល់ទះជម្រើសជាតិថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣សិតទល់២ នៅរាត្រីថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣ លើទីលានវិមានពហុកីឡដ្ឋានជាតិ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។
ក្នុងនាមអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ឯកឧត្តម ស សុខា សូមថ្លែងអំណរគុណដល់ពុកម៉ែ បងប្អូនទាំងអស់ ដែលបានអញ្ជើញចូលរួមទស្សនាលើកទឹកចិត្តដល់កីឡាករយើងនៅទីលានផ្ទាល់ និងទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងក្នុង និងក្រៅប្រទេស។
ជាមួយគ្នានេះដែរ ក៏ស្នើដល់ពុកម៉ែ បងប្អូនទាំងអស់ សូមបន្តនូវការគាំទ្រអត្តពលិកកម្ពុជាគ្រប់ប្រភេទកីឡាទាំងអស់នៅតាមទីលាន និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករយើង ឆ្ពោះទៅដណ្តើមមេដាយជូនជាតិមាតុភូមិនៃយើង។
សូមជូនពរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ក៏ដូចជាក្រុមកីឡាករ កីឡាការិនី គ្រប់ប្រភេទកីឡាទាំងអស់របស់កម្ពុជា មានសុខភាព កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដណ្តើមបានមេដាយជូនព្រះរាជាណាចក្រកម្ពុជាកុំបីខាន៕
No comments:
Post a Comment