គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េនិងម៉ូតូសណ្តោងរុឺម៉កដឹកផ្លែឈើ បណ្ដាលឱ្យដួលរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អេីល - គេហទំព័រ ស្ពានមរតក

Breaking

Saturday, May 20, 2023

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េនិងម៉ូតូសណ្តោងរុឺម៉កដឹកផ្លែឈើ បណ្ដាលឱ្យដួលរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អេីល

ភ្នំពេញ៖  កាលពី យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។


 នៅមុនពេលកើតហេតុគេបានឃើញរថយន្ដកូរ៉េមួយគ្រឿងក្បាលពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2AH-4154 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុនេះ បានបួងចង្កូតបត់ឆ្វេងត្រឡប់ក្រោយ ហើយពេលបត់ដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញមានម៉ូតូសណ្តោងរុឺម៉កដឹកផ្លែឈើមួយគ្រឿងមិនមានស្លាកលេខបើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាក្រោយពីរថយន្តកូរ៉េក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនពេលមកដល់ចំណុចកើតហេតុដោយមិនបានប្រុងប្រយ័ត្ននិងអកហ្សឺជាន់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តកូរ៉េចំពីក្រោយចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឱ្យម៉ូតូសណ្តោងរុឺម៉កបាក់ដំបូលខាងមុខរងការខូចខាតយ៉ាងដំណំ និងជះផ្លែឈើចោលពេញផ្លូវ ចំណែកបុរសជាម្ចាស់ម៉ូតូសណ្តោងរុឺម៉កវិញបានរងរបួសសង្ស័យតែបាក់ដកកាំបិតមួយចំហៀង រីឯរថយន្តកូរ៉េវិញរងការខូចខាតតិចតួច ចំណែកម្ចាស់រថយន្តបានគេចចេញពីកន្លែងកើតហេតុបាត់ទៅ។  សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះទៅដល់កន្លែងកេីតហេតុដោយធ្វើការវាស់វែងយករថយន្តនិងម៉ូតូសណ្ដោងរ៉ឺម៉កទៅរក្សាទុករង់ចាំឱ្យភាគីទាំងសងខាងចូលខ្លួនធ្វើការដោះស្រាយគ្នាតាមនីតិវិធី ៕





 

No comments:

Post a Comment

Pages