ផ្ទះមួយខ្នងប្រក់ស័ង្កសី ត្រូវអគ្គិភ័យលេបត្របាក់ទាំងកណ្តាលអធ្រាត្ររងការខូចខាតទាំងស្រុង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, May 24, 2023

ផ្ទះមួយខ្នងប្រក់ស័ង្កសី ត្រូវអគ្គិភ័យលេបត្របាក់ទាំងកណ្តាលអធ្រាត្ររងការខូចខាតទាំងស្រុង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ ផ្ទះមួយខ្នងរបស់ប្រជាពលរដ្ឋត្រូវបានអគ្គិភ័យឆាប់ចេះសន្ធោរសន្ធៅក្នុងខណៈពេលដែលម្ចាស់ផ្ទះកំពុងសម្រាកនៅពេលរាត្រី ហេតុការណ៍នេះដែរបានកើតឡើងនៅម៉ោ០០:២៥នាទីយប់ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់បានឲប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះថា មានករណីអគ្គិភ័យ១កើតឡើងបណ្ដាលអោយឆេះផ្ទះ១ខ្នង សង់អំពីឈើខាងលើ និងរៀបឥដ្ឋខាងក្រោម ប្រក់ស័ង្កសីទំហំទទឹង៦.៥ម៉ែត្រ បណ្តោយ៨ម៉ែត្រ ជាកម្មសិទ្ធរបស់ឈ្មោះ មួយ រ៉េត ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។


ដោយឡែកមូលហេតុបង្ករនៅមិនទាន់បានដឹងនៅឡើយ លោកអធិការបានបន្តទៀតថា តាមការបំភ្លឺរបស់ឈ្មោះ ឆឹង សុគុណ ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាកូនស្រីម្ចាស់ផ្ទះបានបញ្ជាក់ថា មុនពេលកើតហេតុ គាត់បានកំពុងតែដេកនៅខាងលើផ្ទះម្ដាយកូន និងក្មួយ សរុបចំនួន៥នាក់ ស្រាប់តែភ្ញាក់ពីគេងក៏ឃើញអណ្តាតភ្លើងឆាបចេញពីជញ្ជាំងឡើងទៅលើ រួចគាត់ក៏ស្រែកហៅម្ដាយក្មួយ និងកូនអោយចុះមកខាងក្រៅ ហើយបានស្រែកហៅប្រជាពលរដ្ឋដែលរស់នៅជិតខាងឲ្យមកជួយ និងបានរាយការណ៍មកសមត្ថកិច្ចមកជួយអន្ដរាគមន៍ពន្លត់តែម្ដង។


ជុំវិញនឹងករណីអគ្គិភ័យខាងលើ គឺមិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ តែអគ្គិភ័យបានលេបត្របាក់ រួមទាំងសម្ភារៈនៅក្នុងផ្ទះទាំងស្រុង ទោះបីមានការអន្តរាគមន៍ពីសមត្ថកិច្ចក៏ដោយ ព្រោះក្នុងហេតុការណ៍នេះស្ថានភាពភ្លើងឆាបឆេះខ្លាំងទៅហើយ ទើបកម្លាំងសមត្ថកិច្ចយើងទទួលបានព័ត៌មាន ទោះបើរជា ប្រើរថ

យន្តពន្លត់អគ្គិភ័យជួយក៏មិនអាចសង្គ្រោះបាន ហើយជាមួយគ្នានោះក៏មានវត្តមានលោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានចុះទៅផ្ទាល់ផងដែរ ដើម្បីពិនិត្យស្ងានភាពទាំងយប់អធ្រាត្រ៕






 

No comments:

Post a Comment

Pages