ល្បែងស៊ីសង ជល់មាន់តាមអនឡាញ ស្ថិតនៅ ភូមិក្រងស្វាយ ឃុំស្វាយអំពារ រីឯលោក អធិការដ្ឋាននគរបាលស្រុកមុខកំពូល រក្សាភាពស្ងៀមស្ងាត់ ! - គេហទំព័រ ស្ពានមរតក

Breaking

Friday, May 26, 2023

ល្បែងស៊ីសង ជល់មាន់តាមអនឡាញ ស្ថិតនៅ ភូមិក្រងស្វាយ ឃុំស្វាយអំពារ រីឯលោក អធិការដ្ឋាននគរបាលស្រុកមុខកំពូល រក្សាភាពស្ងៀមស្ងាត់ !

 





#កណ្តាល 

ចេញផ្សាយថ្ងៃសុក្រ 

៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ញាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣

ប្រជាពលរដ្ឋ ក្នុងឃុំស្វាយរំពារ 

ស្រុកមុខកំពូល ត្អូញត្អែរនឹងព្រួយបារម្ភពីបញ្ហា ល្បែង ជល់មាន់ តាមអនឡាញភ្នាល់ចាក់លុយសុីសងខុសច្បាប់ ជ្រកក្រោម ផ្លាកឡូតូ បង្កប់ ល្បែង មាន់ជល់ online  ជាច្រើនទីតាំង  សមត្ថកិច្ចពាក់ព័ន្ធក្នុងតំបន់សម្ងំស្ងាត់ឈឹង


មជ្ឈដ្ឋានទូទៅ បានរិះគន់ចំៗ ទៅលេីលោកមេប៉ុស្តិ៍នគរបាល ឃុំស្វាយរំពារ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនចាត់វិធានការបង្រ្កាប នោះទេ ទុកឲ្យកើតល្បែងយ៉ាងពេញបន្ទុកនៅក្នុងភូមិ ឃុំទាំងមូល


ប្រជាពលរដ្ឋរស់នៅភូមិក្រងស្វាយ ឃុំស្វាយរំពារ

មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ទីតាំងបនល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ ជាច្រើនកន្លែងស្ថិតក្នុង ភូមិ ឃុំ ខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំងរឿងកូនៗគាត់ និងបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ កើតមានឡើង ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម ។

 


ទោះជាយ៉ាងណាក្តីមជ្ឈដ្ឋានអ្នកច្បាប់ ក៍ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់សម្ដេច ឧបនាយករដ្ឋមន្ត្រី ស ខេង សូមចាត់វិធានការទៅលើមន្ត្រីគល់គ្រាប់ល្ពៅ ដែលតែងតែភូតភកុហកថ្នាក់ដឹកនាំ សូមមានចំណាត់ការ។


ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ

(រឹះគន់ក្នុងន័យស្ថាបនា)។ព័ត៌មាន (ត)



No comments:

Post a Comment

Pages