កម្លាំងអាវុធរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបើកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ - គេហទំព័រ ស្ពានមរតក

Breaking

Monday, June 5, 2023

កម្លាំងអាវុធរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបើកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២

(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួម ការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនពិកាអាស៊ាន លើកទី១២ (12th ASEAN Para Games) ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។


ពិធីបើកជាផ្លូវការ នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ បានដំណើរការទៅប្រកបដោយសុវត្ថិភាព ជាមួយមោទនភាពជាតិខ្មែរជាប្រវត្តិសាស្ដ្រ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។


ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា គឺមានកីឡា ១៣ប្រភេទ និងកីឡាបង្ហាញ ១ប្រភេទ (មិនគិតមេដាយក្នុងតារាងមេដាយ) ត្រូវបានដាក់ឲ្យប្រកួតរួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ។ រីឯកីឡាបង្ហាញ គឺកីឡាអេឡិចត្រូនិកច(E-Sports)។ សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមាន ៤២៩វិញ្ញាសា។


កម្ពុជាមានប្រតិភូកីឡាចូលរួមប្រកួតសរុប ៣៤៣នាក់ ក្នុងនោះអត្តពលិក ២៥២នាក់ និងមន្ដ្រីបច្ចេកទេស ៩១នាក់៕








 

No comments:

Post a Comment

Pages