អនុវត្តតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បង្ក្រាបករណីឃាតកម្ម ឃាត់ខ្លួនជនជាតិចិន ០៤នាក់ - គេហទំព័រ ស្ពានមរតក

Breaking

Saturday, June 10, 2023

អនុវត្តតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បង្ក្រាបករណីឃាតកម្ម ឃាត់ខ្លួនជនជាតិចិន ០៤នាក់

(ខេត្តកណ្តាល)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ-នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ដ្រ-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្ដិការស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបករណីឃាតកម្ម ដែលបានកើតហេតុប្រទះឃើញសាកសព នៅចំណុច មាត់ច្រាំងទន្លេសាប ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល នៅវេលាម៉ោង០៩ និង០០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។


ជនរងគ្រោះឈ្មោះ YI MING DALI ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យ៖

១.ឈ្មោះ  DAI MINGXING ហៅ QI SHI  ភេទប្រុស  អាយុ ៣៤ឆ្នាំ ជនជាតិចិន  ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

២.ឈ្មោះ HONG QI ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន  ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៣.ឈ្មោះ ZHANG XI YUAN ហៅ XIAO BAI ភេទប្រុស  អាយុ ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៤.ឈ្មោះ LI CHEN ហៅ BING អាយុ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារព្រីន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។


វត្ថុតាងចាប់យករួមមាន៖

១.វ៉ាលីពណ៍ខ្មៅមានកង់រុញចំនួន៤ ម៉ាក AF American Flyer ទំហំ ៧០x៥០x៣០cm ចំនួន ០១។

២.វ៉ាលីពណ៍ខ្មៅមានកង់រុញចំនួន៤ទំហំ៥៦x២៥x៤០cm  ចំនួន០១ មានសម្លៀកបំពាក់ប្រឡាក់ឈាម។

៣.ស្កុតរុំមុខសពបិទជិត(ខាងក្នុងស្កុតមានម៉ាសពណ៌ផ្ទៃមេឃ បិទលើភ្នែកទាំងសង្ខាង ជាន់ទី២នឹងមានថង់ផ្លាស្ទិចពណ៌ស បត់៤ជ្រុង មានអក្សរ Facebook SuSu Shop/SuSu Nguyen trai ។

៤.ក្នុងមាត់ មានញាត់ក្រណាត់ជំរៀកខោទ្រនាប់ពណ៌ប្រផេះ ម៉ាក Nanjiren។


តាមសភាពរឿងហេតុនៅវេលាម៉ោង ០៦និង ០០ នាទី  ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ ដែលជាអ្នកនេសាទ នៅតាមដងទន្លេសាប បានប្រទះឃើញ វ៉ាលី ពណ៌ខ្មៅ ចំនួន០២ នៅក្បែរមាត់ច្រាំងទន្លេសាប និងបានរ៉ូតវ៉ាលី ដើម្បីមើលក៏ប្រទះឃើញសាក.ស.ព មានក្លិនស្អុយ និងមានស្កុតរុំមុខជិត នៅចំណុច មាត់ច្រាំងទន្លេសាប ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮខេត្តកណ្តាល។


លទ្ធផល ការស្រាវជ្រាវស៊ើបអង្កេត ផ្អែកតាមការស្រាវជ្រាវ ស៊ើបអង្កេត គ្រប់វិធានការជំនាញ ឈានទៅកំណត់អត្ដសញ្ញាណជនសង្ស័យក្នុងអំពើនេះ។

ជនរងគ្រោះឈ្មោះ YI MING DALI ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែង ក្នុងអគារជាន់ទី៣ បន្ទប់៣C (៣៣២-៣៣៣) ដែលមានទីតាំងស្ថិតនៅភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានក្រុមជន.ស.ង្ស័យធ្វើទា.រុ.ណ.ក.ម្ម នៅបន្ទប់លេខ១០៤ ជាន់ទី១ និងបន្ទប់លេខ៣០២ ជាន់ទី៣ ហើយបានដឹកជន.រ.ង.គ្រោះចេញទៅ ។

 -នាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្រ្ត បានត្រួតពិនិត្យ និងកោសលវិច័យ នៅបន្ទប់លេខ១០៤ ជាន់ទី១ មានស្លាកស្នាមប្រឡាក់ ចំនួន០២កន្លែងក្រោមជើងវាំងនន  និងបន្ទប់លេខ៣០២ ជាន់ទី៣ មានស្លាកស្នាមប្រឡាក់ជាប់នឹងជើងគ្រែ រួចមន្រ្តីជំនាញបានធ្វើតេស្ត(BULESTAR) លើសំណាកខាងលើឃើញថា ពិតជា.ឈា.មមនុស្ស(វិជ្ជមាន)។

    

ក្នុងហេតុការណ៍នេះបានកំណត់អត្ដសញ្ញាណជន.ស.ង្ស័យ.ចំនួន០៤នាក់ ក្នុងចំណោមបក្ខពួក០៦នាក់ និងបានឆ្លើយសារភាពថា៖

១.ឈ្មោះ DAI MINGXING ហៅ QI SHI  ភេទប្រុស  អាយុ ៣៤ឆ្នាំ  ជនជាតិចិន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខ្លួន និងឈ្មោះ HONG QI 

និងឈ្មោះ ZHANG XI YUAN ហៅ XIAO BAI ពិតជាបានធ្វើទា.រុ.ណក.ម្មលើជនរ.ង.គ្រោះនៅបន្ទប់លេខ១០៤ ជានទី១ និងយកជនរ.ង.គ្រោះទៅបន្ទប់លេខ៣០២ ដោយសារតែជន.រ.ងគ្រោះបានលួចប្រាក់របស់ក្រុមហ៊ុនចំនួន ៧,០០០$   

២.ឈ្មោះ  HONG QI ភេទប្រុស  អាយុ ៣៣ឆ្នាំ  ជនជាតិចិន  នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខ្លួន និងបក្ខពួក០២នាក់ឈ្មោះ ZHANG XI YUAN ហៅ XIAO BAI និងឈ្មោះ DAI MINGXING ហៅ QI SHI  ពិតជាបានធ្វើទា.រុណ.កម្ម.លើជន.រ.ង.គ្រោះនៅបន្ទប់លេខ១០៤ ជានទី១ និងយកជនរ.ង.គ្រោះទៅបន្ទប់លេខ៣០២ ដោយសារតែជនរ.ង.គ្រោះបានលួចប្រាក់របស់ក្រុមហ៊ុនចំនួន ៧,០០០$     

៣.ឈ្មោះ  ZHANG XI YUAN ហៅ XIAO BAI ភេទប្រុស  អាយុ ២៦ឆ្នាំ  ជនជាតិចិន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខ្លួន និងបក្ខពួកឈ្មោះ HONG QI និងឈ្មោះ DAI MINGXING ហៅ QI SHI  ពិតជាបានធ្វើទា.រុ.ណ.កម្មលើជន.រ.ងគ្រោះ.នៅបន្ទប់លេខ១០៤ ជានទី១ និងយកជ.ន.រ.ងគ្រោះឡើងទៅបន្ទប់លេខ៣០២ ដោយសារតែជនរ.ង

.គ្រោះបានលួចប្រាក់របស់ក្រុមហ៊ុនចំនួន ៧,០០០$     

៤.ឈ្មោះ LI CHEN ហៅ BING អាយុ៣៧ឆ្នាំ ជនជាតិចិន បានសារភាពថា នៅថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៣ ខ្លួន និងបក្ខពួក០៣នាក់ អ្នកទី១.ឈ្មោះ ប៉ាយ ប៉ាយ (BAI BAI) អាយុ២៥ឆ្នាំ ជនជាតិចិន និងបក្ខពួក០២នាក់ទៀត មិនស្គាល់ឈ្មោះ ជនជាតិវៀតណាម បានដឹកជនរ.ង.គ្រោះ.ចេញពីបន្ទប់៣០២ តាមរថយន្ត០១គ្រឿងម៉ាក STAREX ពណ៌ស មិនចាំស្លាកលេខ ។


ករណីនេះជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។








 

No comments:

Post a Comment

Pages