ខេត្តព្រះសីហនុ:យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឲ្យដឹងថា នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៣ និង ០០នាទី រំលងអធ្រាត្រ មានប្រជាពលរដ្ឋប្តឹងរាយការណ៍មកថា នៅចំណុច ក្រោយភ្នំមាសចាស់ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ មិនមានស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ១គ្រឿង ម៉ាក Iphone 12 ProMax ពណ៌ទឹកប៊ិច ដែលជារបស់ជនរងគ្រោះជនជាតិចិន រួចជិះម៉ូតូរត់គេចខ្លួនបាត់ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវតាមជំនាញ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិខ្មែរ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ។
សម្ភារៈវត្ថុតាងចាប់យកបាន៖
-ទូរស័ព្ទចំនួន ០៣គ្រឿង (មាន ១គ្រឿង ម៉ាក Iphone 12 ProMax ពណ៌ទឹកប៊ិច ជាផលនៃអំពើលួច) ។
-ម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ។ (មធ្យោបាយធ្វើសកម្មភាព)
សូមបញ្ជាក់ថាជុំវិញករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តកសាងសំណុំរឿងបញ្ជូនទៅ(តុលាការ)តាមនិតិវិធី៕
No comments:
Post a Comment