កន្លងមកគេតែងលោក ជំទាវ ហ៊ុន ស៊ី ណាត ឈឺឆ្អាលជូនប្រជាពលរដ្ឋស្លូតត្រង់ ដែលទទួលរងការគៀបសង្កត់ពីសំណាក់អ្នកមានអំណាច និងអ្នកមានប្រាក់ ។ ហេីយថ្មីៗនេះ អ្នកម្តាយចិត្តធម៌រូបនេះ បានអន្តរាគមន៍ជួយដោះស្រាយបញ្ហាដែលកើត មាននៅច្រកព្រំដែនឡែម ជុំវិញរឿងរ៉ាវមន្ត្រីនៅច្រកទ្វារមួយ នេះ បានកៀបសង្កត់យកលុយពីពលករខ្មែរដែលធ្វេីដំណើរ ទៅធ្វេីការនៅប្រទេសថៃ ។
លោកជំទាវ ហ៊ុន ស៊ី ណាត ដែល ពលរដ្ឋខ្មែរគោរពស្រលាញ់ និងតែង ហៅលោកជំទាវ ថា « លោកជំទាវ ចិត្តធម៌ » បានមានប្រសាសន៍ថា រឿងរ៉ាវយកលុយពីពលករខ្មែរនៅច្រកឡែម នេះ គឺរូបលោកជំទាវទទួលបានព័ត៌មានផ្ទាល់ពីប្រជាពលរដ្ឋ ដែល ប្រជាពលរដ្ឋបានឆាតមក ឲ្យខ្ញុំជម្រាបជូនដល់ថ្នាក់លើផង តើរឿង នេះវាយ៉ាងណាដែរ? » ។
ក្រោយពេលលោកជំទាវ ហ៊ុន ស៊ីណាត ដែលពលរដ្ឋខ្មែរគោរពស្រលាញ់ និងតែងហៅលោកជំទាវ ថា « លោកជំទាវ ចិត្តធម៌ » បានស្នេីចំៗទៅអភិបាលខេត្តបាត់ដំបង លោក សុខ លូ ឱ្យពិនិត្យរឿងរ៉ាវជញ្ជក់ឈាមយកលុយពលករខ្មែរនៅច្រក ឡែ ម ឃើញមានបងប្អូនអ្នកប្រេីប្រាស់បណ្តាញសង្គម ជា ច្រើនបានចូលមកបញ្ចេញយោល់ អរគុណដល់លោក ជំទាវ ហ៊ុន ស៊ី ណាត ដែលបានជួយអន្តរាគមន៍ជួយពលករកម្ពុជា ។
No comments:
Post a Comment