អាជ្ញាធរស្រុក ស្ទោង អំពាវនាវដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខ្យល់កន្ត្រាក់ និងភ្លៀងផ្គររន្ទះ! - គេហទំព័រ ស្ពានមរតក

Breaking

Monday, July 17, 2023

អាជ្ញាធរស្រុក ស្ទោង អំពាវនាវដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខ្យល់កន្ត្រាក់ និងភ្លៀងផ្គររន្ទះ!

កំពង់ធំ: នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងសហការីបានអញ្ជើញ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មួយចំនួន ចុះសួរសុខទុក្ខដល់គ្រួសារប្រជាពលរដ្ឋដែលរងគ្រោះខ្យល់កន្ទ្រាក់ រលំផ្ទះនិងរបើកជញ្ជាំង  ដំបូលកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

  

      ក្នុងឱកាសនោះដែរ លោកប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្ននិងត្រៀមលក្ខណៈឱ្យបានខ្ពស់ ក្នុងការការពារក៏ដូចជាបញ្ជៀសពីបាតុភូតខ្យល់កន្ត្រាក់ភ្លៀងរលឹម ផ្គររន្ទះនិងបាតុភូតផ្សេងៗជាដើម។

     

    ជាមួយនេះផងដែរលោក សាយ គឹមឡម ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្ដាយ ពីសំណាក់ឯកឧត្តម ងួន រតនៈ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន សម្តេចតែងតែមានការយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈជាពិសេសនៅក្នុងគ្រាមានលំបាកផ្សេងៗ។

    

      លើសពីនេះលោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរឃុំកំពង់ចិនជើង សូមបន្តការយកចិត្តទុកដាក់ដល់សុខុមាលភាពនិងទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅក្នុងគ្រាលំបាក។ និងសូមបន្តជួយជួសជុលផ្ទះបងប្អូនបានខូចខាត និងរងគ្រោះដោយខ្យល់កន្ត្រាក់ ធ្វើឱ្យខូចខាតបាត់បង់ទីជម្រក និងការរស់នៅរបស់ប្រជាពលរដ្ឋ។

     

     គួរបញ្ជាក់ថានៅក្នុងឱកាសនេះដែរ លោកប្រធានអនុសាខានិងសហការីក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់មួយចំនួនព្រមទាំងថវិកាប្រគល់ជូនដល់បងប្អូនជនរងគ្រោះទាំង០៨គ្រួសារ នៅក្នុងភូមិត្រាច ហើយលោក សាយ គឹមឡម ក៏បានឆ្លៀតទៅសួរសុខទុក្ខនិងរំលែកមរណ:ទុក្ខគ្រួសារសពលោក ពន ប៉ាយ អាយុ៣៩ឆ្នាំ ដែលបានទទួលមរភាពដោយសារខ្សែភ្លើងឆក់កាលពីព្រឹកមិញផងដែរ៕







 

No comments:

Post a Comment

Pages