ភ្នំពេញ ៖ ឃាត់ខ្លួនបុគ្គលមួយរូប ពាក់ព័ន្ធនឹងការគំរាមនារីដែលជាអតីតគូស្នេហ៍ចាស់របស់ខ្លួនថានឹងចែកចាយរូបភាពវីដេអូអាក្រាតកាយដែលខ្លួនធ្លាប់បានថតក្នុងកំឡុងពេលរួមដំណេកជាមួយគ្នា។
ប្រតិបត្តការណ៍នេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗក្រោយពីជនសង្ស័យរូបនេះបានគំរាមកំហែងជនរងគ្រោះជាច្រើនលើកច្រើនសារថានឹងបង្ហោះចែកចាយរូបភាពវីដេអូអាក្រាតកាយរបស់ជនរងគ្រោះតាមបណ្តាញសង្គមនានាប្រសិនបើជនរងគ្រោះមិនអនុវត្តតាមបញ្ជារបស់ខ្លួន។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
សូមជម្រាបជូនថា, ជនសង្ស័យ គំរាមអតីតគូរស្នេហ៍ចាស់របស់ខ្លួនថានឹងចែកចាយរូបភាព វីដេអូអាក្រាតកាយរួមដំណេកជាមួយគ្នា ជាបទល្មើសផង ជាអំពើបាត់បង់សីលធម៌ក្នុងសង្គមយ៉ាងធ្ងន់ធ្ងរបំផុត។ ខ្លួនបានប្រព្រឹត្ត ទៅលើរូបរាងកាយរបស់ដៃគូ ដោយតណ្ហាសប្បាយរីករាយ ទីបំផុត ! មានគំនិតទុច្ចរិត គំរាមអតីតគូរស្នេហ៍ចាស់របស់ខ្លួនថានឹងចែកចាយរូបភាព វីដេអូអាក្រាតកាយរួមដំណេកជាមួយគ្នា ។ ដូច្នេះសូមសមត្ថកិច្ច មេត្តាជួយផ្ដល់ភាពយុត្តិធម៌ ដល់ស្ត្រីរងគ្រោះ តាមនីតិវិធី ៕
No comments:
Post a Comment