ភ្នំពេញ : នៅថ្ងៃទី៧ខែសីហាឆ្នាំ២០២៣ វេលាម៉ោង១៥.៥០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ បានបេីកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែងក្នុងករណី បេីកទីតាំងលេងល្បែងស៉ីសងខុសច្បាប់ឆ្នោតវៀតណាម (កន្ទុយលេង)។
ក្នុងនោះដែលកម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួមមាន៖
១/ឈ្មោះ សួស ដានី ភេទស្រី អាយុ៥៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ស្រះចក ជាភ្នាក់ងារកត់ឆ្នោតវៀតណាម។
២/ឈ្មោះ ឆន ចាន់គឿន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត ម៉ឌែន ឡូតូរី)។
៣/ឈ្មោះ សុង ច័ន្ទណារត្ន័ ភេទស្រី អាយុ២១ ស្នាក់នៅផ្ទះលេខ២៧២ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត ម៉ឌែន ឡូតូរី)។
៤/ឈ្មោះ ទឹម លីតា ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត ម៉ឌែន ឡឡូតូរីព្រមទាំង វត្ថុតាងចាប់យករួមមាន៖
១.ម៉ាស៉ីនអេឡិចត្រូនិចគ្មានម៉ាក ពណ៍ខ្មៅខៀវ សម្រាប់ភ្ជាប់ជាមួយទូរស័ព្ទដៃ ដេីម្បីចេញសន្លឹកឆ្នោតវៀតណាម ចំនួន០១គ្រឿង។
២.ម៉ាស៉ីនអេឡិចត្រូនិច ម៉ាកSUNMI V2S ពណ៍ទឹកក្រូចលាយខ្មៅសម្រាប់ចេញកន្ទុយសន្លឹកឆ្នោតវៀតណាមចំនួន០១គ្រឿង
៣.ម៉ាស៉ីនអេឡិចត្រូនិចម៉ាក MODERN LOTTERY ពណ៍ខៀវ សម្រាប់ចេញកន្ទុយសន្លឹកឆ្នោត ចំនួន០១ គ្រឿង។
៤.កន្ទុយសន្លឹកឆ្នោតវៀតណាមដែលចាក់រួច មួយចំនួន។
៥.ទូរស័ព្ទដៃមួយគ្រឿង ម៉ាកOPPO ពណ៍ក្រហម។
៦.វិញ្ញាបណ្ណបត្រ័ផ្តល់សិទ្ធជាភ្នាក់ងារចែកចាយឆ្នោតអោយឈ្មោះ ទឹម វុទ្ធី របស់ក្រុមហ៊ុនឡូតូរី ចំនួន០១សន្លឹក។
៧.ប្រាក់ខ្មែរចំនួន៩ម៉ឺនរៀល។
ជនសង្ស័យព្រមទាំងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕
No comments:
Post a Comment