ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កើតឡើងនៅព្រឹកថ្ងៃទី៣០សីហា២០២៣ ស្ថិតនៅចំណុច មុខមន្ទីរពហុព្យាបាល នឹងសម្ភពឥន្ត្រទេវី១ ក្នុងសង្កាត់ទួលសង្កែ១ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
យុវជនដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថា៖ ត្រឹម៥០០ដុល្លារ ខ្លួនមានសមត្ថភាពសង តែហេតុអី ទះគាត់៥កំផ្លៀង រួចជេរប្រមាថគាត់ ហើយយកសោរច្រវ៉ាក់ទៅចាក់ម៉ូតូគាត់ ព្រមទាំងដកសោរម៉ូតូចេញ និងមិនដោះស្រាយជាមួយគាត់អ៊ីចឹង? ខណៈម្តាយយុវជនខាងលើបានប្រាប់ថា៖ នឹងសង៥០០ដុល្លារ តែសុំដាក់ពាក្យបណ្តឹងទារ ៣០០០ដុល្លារវិញ ក្រោយទះកូនគាត់៥កំភ្លៀង។
ក្រោយកើតហេតុ សមត្ថកិច្ចមកដល់ ក៏ភាគីខាងរថយន្ត នៅតែមិនព្រមចុះមកដោះស្រាយជាមួយម្ចាស់ម៉ូតូដែរ៕
No comments:
Post a Comment