ឃាត់ខ្លួនម្ចាស់PassAppម្នាក់ក្រោយបង្កអោយស្រ្តីទេសចរណ៍ជនជាតិបារាំងម្នាក់មានការភ័យខ្លាច - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, August 8, 2023

ឃាត់ខ្លួនម្ចាស់PassAppម្នាក់ក្រោយបង្កអោយស្រ្តីទេសចរណ៍ជនជាតិបារាំងម្នាក់មានការភ័យខ្លាច

(បាត់ដំបង) សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យជាម្ចាស់ PassAppម្នាក់ក្រោយមានបំណងមិនល្អបង្កអោយស្រ្តីភ្ញៀវទេសចរណ៍ជនជាតិបារាំងម្នាក់ភ័យលោតចុះពីលើPassAppបណ្តាលអោយរងរបួសបាក់ឆ្អឹងបាតដៃ និងដាច់រលាត់មុខមាត់។


លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានអោយដឹងតាមផេកហ្វេសប៊ុកផ្លូវការ របស់ខ្លួនថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ទេព ភាឡី ហៅលីញ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបររត់ម៉ូតូ(PassApp) មានទីលំនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង  ពាក់ព័ន្ធនឹងបទល្មើសប៉ុនប៉ងលួចទៅលើស្រ្តីជនជាតិបារាំងម្នាក់។


គួបញ្ជាក់ថា ស្ត្រីជនជាតិបារាំងរូបនេះ មានឈ្មោះ អេលែន ដីតឈី (Helene Dietschy) អាយុ ២១ឆ្នាំ ជានិស្សិតពេទ្យជនជាតិបារាំង បានធ្វើដំណើរពី ភ្នំពេញមកខេត្តបាត់ដំបងក្នុងបំណងទេសចរណ៍ ដោយគាត់បានជិះរថយន្តពេលយប់មកដល់ខេត្តបាត់ដំបងនៅម៉ោង៤ភ្លឺ ឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ហើយបានឡើងជិះPass App ខាងលើ ដោយប្រាប់អោយដឹកខ្លួនមកសណ្ឋាគារឡាក់គី ប៉ុន្តែមកដល់មុខសណ្ឋាគារហើយ ម្ចាស់ PassApp ខាងលើមិនព្រមដាក់គាត់ចុះនោះទេ ទោះបីគាត់ព្យាយាមអោយឈប់ក្តី ក៏មិនព្រមឈប់ ហើយបន្តដឹកពង្រ្វៀងគាត់ទៅកន្លែងស្ងាត់ ឃើញស្ថានភាពមិនស្រួលគាត់ក៏លោតចុះពីលើ PassApp បណ្តាលអោយរបួសមុខមាត់ និងបាក់ម្រាមដៃកណ្តាលមួយផងដែរ។


ក្រោយកើតហេតុស្រ្តីភ្ញៀវទេសចរណ៍ជនជាតិបារាំងខាងលើបានដាក់ពាក្យបណ្តឹងមកកាន់សមត្ថកិច្ច ហើយភ្លាមនោះកម្លាំងព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបងសហការជាមួយមន្រ្តីពាក់ព័ន្ធធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានយកមកសាកសួរនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕






 

No comments:

Post a Comment

Pages