ឃាត់ខ្លួនបុគ្គលដែលបានក្លែងបន្លំ ឈ្មោះ និងយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទៅបង្កើត Account Telegram ក្លែងក្លាយ ឆាតទៅសុំខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ - គេហទំព័រ ស្ពានមរតក

Breaking

Monday, September 11, 2023

ឃាត់ខ្លួនបុគ្គលដែលបានក្លែងបន្លំ ឈ្មោះ និងយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទៅបង្កើត Account Telegram ក្លែងក្លាយ ឆាតទៅសុំខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ បុគ្គលដែលបានក្លែងបន្លំ ឈ្មោះ និងយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទៅបង្កើត Account Telegram ក្លែងក្លាយ ដោយប្រើលេខ +៨៥៥ ៧៦ ៣៥១ ៨៧០៨ ឆាតទៅសុំខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួចមក។

 

ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនៅយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កម្លាំងជំនាញនៃស្នងការដ្ឋានគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនបុគ្គលក្លែងបន្លំខាងលើបានហើយ ដែលមានឈ្មោះ ងន យឿន ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ នៅព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ២០២៣ ចំណុចភូមិដំណាក់ធំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


បច្ចុប្បន្ន កម្លាំងជំនាញកំពុងសាកសួរកសាងសំណុំចាត់ការតាមនីតិវិធី។




 

No comments:

Post a Comment

Pages