សំណង់រឹងដ៏ធំ ធ្វើជារបងលុបព្រៃកោងកាងដែលជាជម្រកមច្ឆាជាតិយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន - គេហទំព័រ ស្ពានមរតក

Breaking

Thursday, September 28, 2023

សំណង់រឹងដ៏ធំ ធ្វើជារបងលុបព្រៃកោងកាងដែលជាជម្រកមច្ឆាជាតិយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

 


#ខេត្តកែប

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទឆ្នាំថោះ  បញ្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣

សូមគោរពរាយការណ៍ជូន ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីដែនដីនគរបនីយកម្ម ជាប្រធាន នឹងនាយឧត្តមសេនីយ៍ សៅ សុខា ដែលជាគណៈបញ្ជាការឯកភាពក្នុងការបង្ក្រាប ជនមានអំណាចដែលបានធ្វើសកម្មភាព ដូចជាយកដីរដ្ឋធ្វើសំណង់រឹង ចូលផ្ទៃសមុទ្រ ចូលទន្លេ ព្រៃលិចទឹក យកមកធ្វើជាសម្បត្តិផ្ទាល់ខ្លួនដោយមិនខ្លាចរអាដូចក្នុងការចុះផ្សាយនេះជាដើម។


គោរពជូនអភិបាលនៃគណៈអភិបាលខេត្តកែបមេត្តាជ្រាប÷

សូមឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកែប មានចំណាត់ការទៅលើបុគ្គលដែលកំពុង

ធ្វើរបងព័ទ្ធព្រៃកោងកាងដែលជាជម្រករបស់មច្ឆាជាតិ យកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ 

ខេត្តកែប

សូមបងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកែប មានចំណាត់ការនិងចាត់វិធានការទប់ស្កាត់ផង។


 ជាក់ស្តែងការធ្វើរបងចូលសមុទ្រយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនស្ថិតក្នុងភូមិឃុំខាងលើកំពុងធ្វើសកម្មភាពធ្វើរបងព្រហ្មតាមមាត់សមុទ្រហ៊ុំព័ទ្ធជាច្រើនម៉ែត្រពីចំណីផ្លូវចូលទៅផ្ទៃទឹកបន្ទាប់ពីក្រុមការងារបានចុះផ្តិតយករូបភាពហើយក៏បានខលទូរសព្ទសាកសួរលោកអភិបាលស្រុកដំណាក់ចង្អើរលោកក៏បញ្ជាក់ប្រាប់មកក្រុមការងារវិញថាម្ចាស់ដីបានទិញដីពីប្រជាពលរដ្ឋតាំងពីឆ្នាំ 1980 ជាងមកម្ល៉េះទើបបច្ចុប្បន្នបានរៀបចំធ្វើរបង  ចូលសមុទ្រនោះ មានច្បាប់ឬគ្មានច្បាប់អនុញ្ញាតយើងក៏មិនទាន់ដឹងដែរ។

នេះជាការរៀបរាប់របស់លោកអភិបាលស្រុកដំណាក់ចង្អើរ តែបើតាមច្បាប់ទោះដីឬក៏សំណង់រឹងណាក៏ដោយ។ត្រូវតែទុក្ខគម្លាតពីមាត់ឆ្នេរចាប់ពី 20 ម៉ែត្រូវឡើងទៅ មិនថាដីទិញឬក៏ដីពីដូនតា។

បន្ទាប់ម




កក៏មានសេចក្ដីប្រកាសព័ត៌មានចេញពីរដ្ឋបាលស្រុក បានឱ្យវាកំទេចរបងនោះចោលវិញ មិនឱ្យលើសពីថ្ងៃ 15 កញ្ញានោះទេ តែដោយឡែកបែរជាម្ចាស់សំណង់រឹងវាយកម្ទេចរបស់បងហ៊ុំព័ទ្ធព្រៃកោងកាងតែបន្តិចបន្តួចមិនបានគោរពនៅសេចក**ីប្រកាសរបស់អភិបាលស្រុកដំណាក់ចង្អើលនោះឡើយ។ ឬក៏ម្ចាស់សំណង់រឹងមានរិទ្ធបារមីខ្លាំងជាងលោកអភិបាលស្រុក បានជារបងសំណង់រឹងនៅដដែល។


ម្យ៉ាងវិញទៀតបុគ្គលដែលជាម្ចាស់ដីខាងខ្នងធំទេដឹងបានជាមិនហ៊ាន។ ដល់ពេលហាមឃាត់ឃើញវ៉ៃចោលបន្តិចប្រហែល 3 ម៉ែត្រ។ គួរណាស់តែយល់ពីច្បាប់ ការទុកចម្ងាយពីផ្លូវមានប៉ុន្មានម៉ែត្រ។


 ប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តមអភិបាលនៃគណៈអភិបាល ខេត្តកែប សូមចូលរួមវះកាត់សាច់ស្អុយចោលផង ឬក៏ចាត់មន្ត្រីជំនាញដាក់ការស៊ើបអង្កេតចំពោះបុគ្គលខាងលើផងទាន។ 


ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ

(រឹះគន់ក្នុងន័យស្ថាបនា)។



No comments:

Post a Comment

Pages