#ព្រះសីហនុ
កងទ័ពជើងទឹកជប៉ុនចំនួន២គ្រឿង បានចូលចតដល់កំពង់ផែអន្តរជាតិក្រុងព្រះ នាវាសីហនុ បានប្រកបដោយសុវត្ថិភាព នៅវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចរយៈពេល ០៣ ថ្ងៃចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៤ ។ក្នុងដំណើរទស្សនកិច្ចរបស់នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុននេះដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមនិងមានការចូលរួមរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូននាវាដោយកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគបាលអន្តោរប្រវេសន៍ច្រកទ្វារកំពង់ផែរអន្តរជាតិក្រុងព្រះសីហនុផងដែរ។
ជាមួយគ្នានេះដែរលោកមេបញ្ជាការរងក៏បានលើកឡើងថាសូមឲ្យដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នាវាកងស្វ័យការពារជើងទឹកជប៉ុននៅក្នុងព្រះរាជាណាចក្រកម្ពុជារយៈពេលបីថ្ងៃទទួលបានលទ្ធផលល្អ និងជោគជ័យគ្រប់ភារកិច្ចក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ កម្ពុជា ជប៉ុន នាឱកាសខាងលើនេះ។
នៅក្នុងដំណើរទស្សនកិច្ចគណៈប្រតិភូនាវាកងស្វ័យការពារជើងទឹកជប៉ុនបានចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរខេត្ត មេបញ្ជាការមូលដ្ឋានសមុទ្ររាម ដឹកនាំដោយ លោក វរ:នាវីឯក យូណាជីហារ៉ ម៉ាកូតូ ប្រធានប្រតិភូនិងជាមេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺន ស្វ័យការពារជប៉ុន មានលក្ខណៈបច្ចេកទេសនាវាកងស្វ័យការពារជើងទឹកជប៉ុន នាវាទី១ ឈ្មោះ (DDG-172) TV-3521 SHIMAKAZE ទម្ងន់ផ្ទុក 4650 t
មានបណ្ដោយ 150 m
និងទទឹង 16.4 mមានជម្រៅទឹក 4.8 m។មាននាវិកសរុប ចំនួន 260 នាក់ដឹកនាំដោយមេបញ្ជាការ លោក វរនាវីទោ កានីម៉ារូ រីយូហៃ។
នាវាទី២ ឈ្មោះ DD-114 SUZUNAMIមានទម្ងន់4650 t មានបណ្ដោយ 151 m
និងទទឹង 17.4 mមានម្រៅទឹក 5.3 m។មាននាវិកសរុបចំនួន 175 នាក់។ដឹកនាំដោយមេបញ្ជាការ លោក វរនាវីទោ គីណូហ្សីតា យូតាកា៕
នៅក្នុងឱកាសនៃការចូលចតនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន ប្រធានប្រតិភូ និងពលនាវិកមានគំរោងដំណើរទស្សន:កិច្ចនៅតាមតំបន់ទេសចរណ៍ក្នុងខេត្តព្រះសីហនុ,រាជធានីភ្នំពេញនិងទីវត្តអារាម ដើម្បីបានយល់ដឹងអំពីវប្បធ៌មប្រពៃណីរ របស់ព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។

No comments:
Post a Comment