ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទដង្ហែបុណ្យមាឃបូជាកាន់វត្តទេពនិមិត្ត (ហៅវត្តថ្មី) - គេហទំព័រ ស្ពានមរតក

Breaking

Monday, February 26, 2024

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទដង្ហែបុណ្យមាឃបូជាកាន់វត្តទេពនិមិត្ត (ហៅវត្តថ្មី)

កោះកុង÷ លោក ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ដឹកនាំមន្ត្រីរាជការ ព្រមទាំងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ពុទ្ធបរិ ស័ទ និងប្រជាពលរដ្ឋ បានអញ្ជើញដង្ហែរបុណ្យមាឃបូជា ទៅកាន់វត្តទេពនិមិត្ត (ហៅវត្តថ្មី) ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ នារសៀលថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចាក់ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៤។


ពិធីបុណ្យមាឃបូជានេះ បានប្រព្រឹត្តទៅតាមកម្មវិធី ដូចដែលបានគ្រោងទុកជាបន្តបន្ទាប់តាមបែប ប្រពៃណី ព្រះពុទ្ធសាសនា ជួបជុំពុទ្ធបរិស័ទ ដង្ហែពីវត្តទេពនិមិត្ត ឆ្ពោះទៅតាមដងផ្លូវមួយចំនួនក្នុងក្រុងខេមរភូមិន្ទ រួចឆ្ពោះមកកាន់វត្តវិញ ដើម្បីថ្វាយគ្រឿងសក្ការៈបូជាប្រទីបចំពោះព្រះរតនត្រ័យ និងប្រកាសមាឃបូជាពិធីបួងសួង និមន្តព្រះសង្ឃចំរើនព្រះបរិត្ត ឧទ្ទិសកុស និងផ្សាយមេត្តាធម៌។ លុះព្រឹកឡើងថ្ងៃអាទិត្យ ១រោជ ខែឆ្នាំដដែល និមន្តព្រះសង្ឃរាប់បាត្រចំនួន ៩០ អង្គ ជាកិច្ចបញ្ចប់ពិធីបុណ្យ។


គួរបញ្ជាក់ថា៖ «បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មា សម្ពុទ្ធ ទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាស នាឡើង ក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្ត សករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ យើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាង ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាង សំខាន់ នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារ អត្តសញ្ញាណជាតិទៀតផង។


គួររំលឹកថា: ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យ ក្នុងចំណោមបុណ្យធំៗ ដែលប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ កាន់ព្រះពុទ្ធសាសនា មិនអាក់ខានបានឡើយ  នៅពេលរាល់ដល់ថ្ងៃ ១៥ កើត ខែមាឃតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់អភិលក្ខិតសម័យទាំងពី គឺប្រជុំចតុអង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ ដែលជាថ្ងៃដ៏វិសេសវិសាលរបស់ព្រះបរមគ្រូជាម្ចាស់នៃយើង៕




 

No comments:

Post a Comment

Pages