#ខេត្តព្រះសីហនុ
មុខស្ថានីយ៍ប្រេង
តូតាល់(ឃ្លាំលើ )កំពុងក្លាយជាចំណតរថយន្ត បែបអាណាធិបតេយ្យ បង្កការលំបាកដល់អ្នកធ្វើដំណើរឆ្លងកាត់ អាជ្ញាធរមូលដ្ឋាននៅមិនទាន់មានវិធានការណ៍...?
ប្រជាពលរដ្ឋដែលធ្វើដំណើរទៅបំពេញការងារក៍ដូចជាសិស្សានុសិស្សដែលធ្វើដំណើរទៅកាន់សាលារៀនបានត្អូញត្អែរថានៅពេលថ្មីៗនេះ មានចំណតបេនឡានបែបអាណាធិបតេយ្យមួយកន្លែង កំពុងតែយកចិញ្ចើមផ្លូវចតឡានយ៉ាងអនាធិបតេយ្យ បង្កការលំបាកដោយសារតែការកកស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋនិងក្មួយៗជាសិស្សានុស្សដែលធ្វើដំណើរឆ្លងកាត់ទៅមកសាលានឹងគ្រឹះស្ថានសិក្សា។
ក្រុមយុវតីមួយក្រុមរៀននៅសាលាអនុវិទ្យាល័យហ៊ុន សែនឃ្លាំងលើ សុំមិនបង្ហាញអត្តសញ្ញាណបានរៀបរាប់និងបង្ហាញឲ្យឃើញពីអារម្មណ៍បែបធុញទ្រាន់ទៅលើម្ចាស់រថយន្តរត់តាក់ស៊ីជាច្រើនគ្រឿង ដែលនាំគ្នាមកឈប់ចតនៅលើចិញ្ចើមផ្លូវរួចនាំគ្នាដេញចាប់ដណ្តើមម៉ូយជិះប្រសេចប្រសាចពេសពេញទ្រូងផ្លូវបង្កឲ្យមានការកកស្ទះទៅសាលារៀនមិនទាន់ម៉ោងប្រឈមទៅនឹងគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដែលកំពុងតែធ្វើដំណើរឆ្លងកាត់។ប្រភពខាងលើបានបន្តឲ្យដឹងបន្ថែមទៀតថា ទីតាំងបេនឡានដែលប្រមូលផ្តុំគ្នាចតបែបមិនរៀបរយនេះមានទីតាំងស្ថិតនៅទល់មុខស្ថានីយ៍ប្រេងសាំងតូតាល់
(ឃ្លាំងលើ )ក្នុងភូមិ១
សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ.។
ប្រជាពលរដ្ឋនិងមន្ត្រីរាជការក៍ដូចជាក្មួយៗសិស្សានុសិស្សដែលធ្វើដំណើរឆ្លងកាត់តាមទីតាំងបេនចតឡានបែបអនាធិបតេយ្យខាងលើបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចដែលពាក់ព័ន្ធគួរមានចំណាត់ការ , វិធានការរៀបចំឲ្យពួកគាត់ជាម្ចាស់រថយន្តតាក់ស៊ីចូលរកចំណតចាំដឹកភ្ញៀវឲ្យបានត្រឹមត្រូវ ដែលរដ្ឋបាលខេត្តនិងក្រសួងសេដ្ឋកិច្ចបានរៀបចំទុកជាចំណតសម្រាប់ទោចក្រយានយន្ត
និងយានយន្តគ្រប់ប្រភេទ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់,កាត់បន្ថយបានករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយយថាហេតុ បង្កើនសោភ័ណ្ឌភាពទីក្រុង,បង្កើនប្រាក់ចំណូលរដ្ឋថ្នាក់ក្រោមជាតិ។
No comments:
Post a Comment