ខេត្តកំពត៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ តំបន់ប្រតិបត្តិការសឹករង កំពត បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញផែនទី Avenza Map GPS និងវិទ្យុទាក់ទងដល់នាយទាហាន នាយទាហានរង ពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករង កំពត ឆ្នាំ២០២៤ ក្រោមធិបតីភាព ឧត្ដសេនីយ៍ត្រី ហុក ចន្ថា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពត។
អញ្ជើញមានប្រសាសន៍ថ្លែងបើកវគ្គនិងសំណេះសំណាលជាមួយសិក្វាមក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពត បានផ្នាំផ្ញើសង្កត់ធ្ងន់ដល់សិក្ខាមទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ ក្នុងវគ្គហ្វឹកហ្វឹននេះឲ្យបានមឺងម៉ាត់។
ឧត្តសេនីយ៍ត្រី ហុក ចន្តា បានបន្តដាស់តឿនដល់នាយទាហាន នាយទាហានរង និងពលទាហាន ពិសេសមេបញ្ជាការវរសេនាតូចទាំង២ មេបញ្ជាការផ្នែកសឹករង ទាំង៩ ក្រុង/ស្រុកត្រូវប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ដើម្បីបង្កើនពង្រឹង ពង្រីកចំណេះដឹងបន្ថែមសមត្ថភាពដឹកនាំ អង្គភាព ឲ្យកាន់តែរីកចំរើន អភិវឌ្ឍ ស្រមទៅតាមកំណែទម្រង់សមត្ថភាពនៃកងយោធពលខេមរភូមិន្ទ នាសម័យជីឌីថល ការហ្វឹកហ្វឺនរៀនសូត្រ ការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យគឺដើម្បីធានាបាននូវការរស់នៅរបស់កងទ័ពឲ្យមានសមត្ថភាពល្អប្រសើរថែមទៀត ក្នុងបូរណ:ភាពទឹកដី និងបេ្តជ្ញាគាំទ្រយ៉ាងពេញទំហឹងនូវបទបញ្ជារបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី "ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ” ។
No comments:
Post a Comment