ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ឈ្មោះ ឡេង ដារ៉ា អាយុ៥២ឆ្នាំ គេស្គាល់ថាជាមន្រ្តីសុយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
បើករថយន្ដ ម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2C-1972 ធ្វើដំណើរចេញពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះមកដល់ចំណុចមុខសួនរូបសម្ដេចព្រះសង្ឃរាជ ជួន ណាត បានបត់ឡើងលើសួនច្បារ សាធារណៈ មុខទីស្នាក់ការខេត្ត ក្បែររង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ នៅម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៤។
បុរសរូបនេះ មានផ្ទុកជាតិស្រវឹង ១.៥៥ mg/L និងបានធ្វើការផាកពិន័យតាមនិតិវិធី រីឯការខូចខាតសម្ភារៈជំនាញបានប្រគល់ជូន រដ្ឋបាលខេត្ដដើម្បីដោះស្រាយលើសំណង៕
No comments:
Post a Comment