យុវជនម្នាក់បាត់ខ្លួនរយៈពេល៣យប់៤ថ្ងៃបន្ទាប់ពីរូបគេចេញពីផ្ទះទៅរកឃ្មុំក្រោយមកក៏ប្រទះឃើញសាកសព គៀបនឹង មែកដើមឈើ សង្ស័យរអិលជើងធ្លាក់ពេលកំពុងយកឃ្មុំ នៅខេត្តមណ្ឌលគិរី - គេហទំព័រ ស្ពានមរតក

Breaking

Friday, April 5, 2024

យុវជនម្នាក់បាត់ខ្លួនរយៈពេល៣យប់៤ថ្ងៃបន្ទាប់ពីរូបគេចេញពីផ្ទះទៅរកឃ្មុំក្រោយមកក៏ប្រទះឃើញសាកសព គៀបនឹង មែកដើមឈើ សង្ស័យរអិលជើងធ្លាក់ពេលកំពុងយកឃ្មុំ នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖​ យុវជនម្នាក់បានចេញពីផ្ទះទៅរកឃ្មុំកាលពីថ្ងៃ ទី៣០ខែមីនាឆ្នាំ២០២៤កន្លងមក គិតមកដល់ថ្ងែទី២ខែមេសាឆ្នាំ២០២៤នេះអស់រយៈពេល៤ថ្ងៃហើយ បន្ទាប់ពីរូបគេ ចាកចេញពីផ្ទះ ដើម្បីស្វែងរកទឹកឃ្មុំដើម្បីលក់ ដោះស្រាយជីវភាពគ្រួសារ។​ រាល់លើកនៃជនរងគ្រោះគេតែងឃើញចេញទៅរកឃ្មុំ ហើយបានសម្រាកនៅក្នុងព្រៃ១យប់ឬ២យប់ប៉ុណ្ណោះ តែដោយសារបាត់ជនរងគ្រោះ លើសពីថ្ងៃដែលជនរងគ្រោះត្រឡប់មកផ្ទះវិញដូចរៀងរាល់ដងនោះ ក្រុមគ្រួសារបានទៅដាក់ពាក្យបន្ដឹងទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។

បន្ទាប់ពីទទួលពាក្យបណ្ដឹងផ្ទាល់មាត់ពីក្រុមគ្រួសារមកប៉ុស្តិ៍រដ្ឋបាល ឃុំមេម៉ង់ ថាបាត់ខ្លួន សមាជិកម្នាក់អស់រយៈពេល៤ថ្ងៃមកហើយនោះ លោក កប ធន់ មេប៉ុស្តិ៍នគបាលរដ្ឋបាលឃុំមេម៉ង់​  ភ្លាមៗនោះលោកបានដឹកកម្លាំងរបស់ខ្លួននិងបានសហការជាមួយកម្លាំងយោធាកងអនុសេនាធំទី២និងកម្លាំងបងប្អូនសហគមន៍សរុបជាង៧០នាក់ហើយបានចែចេញជា៧ក្រុមដើម្បីរុករកតែម្តង។

បន្ទាប់ពីប្រតិបត្តិការរុករកអស់រយៈពេល៨ម៉ោងគិតត្រឹមរសៀលថ្ងៃទី២មេសា២០២៤មកនោះ ក្រុមការងារក៏បានប្រទះឃើញយុវជនដែលបានបាត់ខ្លួនរូបនោះគៀបនឹងមែកដើមឈើដាច់ខ្យល់ស្លាប់ មានស្ថានភាព ហើមស្អុយយ៉ាងអាណោចអាធ័មបាត់ទៅហើយ។ 

ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចភ្នំអន្នើញ ដែលស្ថិតក្នុងភូមិពូកេះឃុំមេម៉ង់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។​ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម្យើត សំណាង ភេទប្រុសអាយុ២០ឆ្នាំជនជាតិព្នងសញ្ជាតិខ្មែរមុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។​ បើតាមការពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុសមត្ថកិច្ចបានសន្និដ្ឋានរួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានឡើងដើមឈើ យកឃ្មុំរួចរអិលជើងធ្លាក់គៀបនឹងមែកដើមឈើ ដាច់ខ្យល់ស្លាប់ពិតប្រាកដមែន។បន្ទាប់ពីពិសមត្ថកិច្ចនិត្យសាកសពរួចក្រុមការងារដែលបានរុករកនោះក៏បានដឹកសពជនរងគ្រោះហើយប្រគល់ជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង៕





 

No comments:

Post a Comment

Pages