(បាត់ដំបង)បុរសវ័យ ៤០ឆ្នាំម្នាក់បានជិះម៉ូតូ ដល់ក្បែរវិមានឯករាជ្យ កណ្តាល ទីប្រជុំជនក្រុងបាត់ដំបង រួចចុះ ចាក់សាំងដុតម៉ូតូចោល បង្ក ការភ្ញាក់ផ្អើលងឿងឆ្ងល់ជាខ្លាំង មិនទាន់ដឹងពីមូលហេតុ។
ប្រភពពលរដ្ឋដែលឃើញ ហេតុការណ៍បានប្រាប់ឲ្យដឹង ថា៖ ករណីបង្កហេតុដោយដុត ម៉ូតូរបស់ខ្លួនឯងនេះបានកង្កការ ភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ១០:០០នាទីព្រឹក ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ ឋិតនៅ ចំណុចក្បែរវិមានឯករាជ្យ ក្នុង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ប្រភពខាងលើបន្តថា៖ ដំបូងគាត់ បានឃើញបុរសម្នាក់វ័យប្រមាណ ជា ៤០ឆ្នាំ ស្លៀកពាក់ខោអាវ កីឡា បានជិះម៉ូតូម៉ាកហ្សម័រ ពណ៌ ស មួយគ្រឿងមិនស្គាល់ ស្លាកលេខ ភ្លាមៗបានឈប់ចត ម៉ូតូនិងទាញដបសាំងដែលត្រៀម ទុកចំនួន ២ ទៅ ៣ដបរួចចាក់ ស្រោចទៅលើម៉ូតូរបស់ខ្លួន និង បានដុតឆេះយ៉ាងសន្ធោសន្ធៅ ហើយក៏បានចាកចេញបាត់ពី កន្លែងកើតហេតុតែម្តង។ ករណី ដដែលនេះប្រភពមួយចំនួនបាន សន្និដ្ឋានថា អាចដោយសារ ខឹងជាមួយនឹងកម្លាំងនគរបាល ផាកពិន័យករណីអត់ពាក់មួក
សុវត្ថិភាព។
ករណីដ៍ចម្លែកនេះសមត្ថកិច្ច ជំនាញបានចុះអន្តរាគមន៍ពន្លត់ គ្រប់គ្រងភ្លើងឆេះភ្លាមៗដែរ ប៉ុន្តែ ទោះបីជាយ៉ាងណាម៉ូតូខាងលើ បានឆាបឆេះអស់ស្រុងបាត់ ទៅហើយ ចំពោះមុខសមត្ថកិច្ច កំពុងបន្តស្រាវជ្រាវហើយជុំវិញ ករណីនេះ៕
No comments:
Post a Comment