ម្ចាស់ផ្ទះពិតជាខ្លាំងមែនហ៊ានសាងសង់។សំណង់រឹងមាំកំពង់សាងសង់ក្នុងភូមិ២សង្កាត់ដងទង់ - គេហទំព័រ ស្ពានមរតក

Breaking

Saturday, April 27, 2024

ម្ចាស់ផ្ទះពិតជាខ្លាំងមែនហ៊ានសាងសង់។សំណង់រឹងមាំកំពង់សាងសង់ក្នុងភូមិ២សង្កាត់ដងទង់

 


#ខេត្តកោះកុង
ភូមិ២ សង្កាត់ដងទង់  ក្រុងខេមរៈភូមិន្ទខេត្តកោះកុង។
ចេញផ្សាយថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ខែមេសា ឆ្នាំ២០២៤
April 27, 2024

   ជូនថ្នាក់ដឹកនាំ:
  សូមគោរពរាយការណ៍ជូន ឯកឧត្តម ជា សុផារ៉ា ជាប្រធាន នឹងនាយឧត្តមសេនីយ៍ សៅ សុខា ដែលជាគណៈបញ្ជាការឯកភាពក្នុងការបង្ក្រាប ជនមានអំណាចដែលបានធ្វើសកម្មភាព ចាក់ដីចូលដៃព្រែកយកមកធ្វើជាសម្បត្តិផ្ទាល់ខ្លួនដោយមិនខ្លាចរអា។

គោរពជូនលោកជំទាវមិថុនា ភូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុងមេត្តាជ្រាប÷
សូមលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តកោះកុង មានចំណាត់ការទៅលើបុគ្គលដែលកំពុង
ធ្វើសកម្មភាពសាងសង់សំណងរឹងចូលមាត់ព្រែក យកធ្វើសម្បត្តិផ្ទាល់ខ្លួនស្ថិតក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

សូមលោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តកោះកុង មានចំណាត់ការនិងចាត់វិធានការដើម្បីធ្វើការទប់ស្កាត់ផងទាន កាលពីប៉ុន្មានខែមុនលោកជំទាវ មិថុនាភូថង បានចេញហាមឃាត់មិនឱ្យមានការសាងសង់ ផ្ទះលើព្រែកបូមខ្សាច់ដាក់មាត់ព្រែកកាប់ព្រៃកោងកាង ជនណាហ៊ានត្រូវទទួលទោសមុខច្បាប់។

  ជាក់ស្តែង ការធ្វើសំណង់រឹងក្រុមការងាបានសាកសួរទៅលោកចៅសង្កាត់គាត់ថាមិនមានច្បាប់ទេ ការសាងសង់ផ្ទះចូលមាត់ព្រែកយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន ស្ថិតក្នុងភូមិឃុំខាងលើ កំពុងធ្វើសកម្មភាព សាងសង់សំណង់រឹងតាមមាត់ព្រែក បន្ទាប់ពីក្រុមការងារបានចុះផ្តិតយករូបភាពហើយក៏បានទំនាក់ទំនងសួរ លោកចៅសង្កាត់គាត់មានប្រសាសន៍តាមតេឡេក្រាមថាសំណង់នេះគឺគ្មានច្បាប់អនុញ្ញាតនោះទេហើយលោកក៏បានប្រាប់ឲ្យមេភូមិទៅប្រាប់ម្ចាស់ទីតាំងកំពុងសាងសង់នោះដែរ។ថាឲ្យរត់ច្បាប់សិន ឬសុំច្បាប់អនុញ្ញាត តែមិនទាន់បានច្បាប់ផង សាងសង់ជិតរួចបាត់ហើយ។

ម្យ៉ាងវិញទៀតបុគ្គលដែលជាម្ចាស់ផ្ទះជាអ្នកធ្វើការធំទេដឹងបានជាមិនហ៊ានធ្វើការហាមឃាត់  គួរណាស់តែយល់ពីច្បាប់ ការសាងសងចូលមាត់ព្រែកតើវាប៉ះពាល់អ្វីខ្លះ?

  ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់លោកជំទាវអភិបាលនៃគណៈអភិបាល ខេត្តកោះកុង ចាត់មន្ត្រីជំនាញដាក់ការស៊ើបអង្កេតចំពោះបុគ្គលខាងលើផងទាន។

ផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពសារព័ត៌មានស្ពានមរតក យើងខ្ញុំនឹងរងចាំធ្វើការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ។ព័ត៌មានបឋម



No comments:

Post a Comment

Pages