មេឈ្មួញបំផ្លាញព្រៃឈើ ឈ្មោះ ហេង នឹងលោក ភា កំពុង សម្រុកដឹកឈើទាំងថ្ងៃទាំងយប់ សង្ស័យមានការបើកភ្លើងខៀវពីមន្រ្តីជំនាញពាក់ព័ន្ធទើបគ្មានការទប់ស្កាត់ - គេហទំព័រ ស្ពានមរតក

Breaking

Monday, June 10, 2024

មេឈ្មួញបំផ្លាញព្រៃឈើ ឈ្មោះ ហេង នឹងលោក ភា កំពុង សម្រុកដឹកឈើទាំងថ្ងៃទាំងយប់ សង្ស័យមានការបើកភ្លើងខៀវពីមន្រ្តីជំនាញពាក់ព័ន្ធទើបគ្មានការទប់ស្កាត់



#ខេត្តមណ្ឌលគីរី
ចេញផ្សាយថ្ងៃច័ន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី10 ខែមិថុនា ឆ្នាំ2024
បទល្មើសព្រៃឈើនៅតែកើតឡើងជារៀងរាល់ថ្ងៃ ហើយសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធហាក់បីដូចជាគ្មានឆន្ទៈក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ។ ជាក់ស្តែង  កាលពីថ្ងៃទី៤ ខែមីថុនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ អ្នកសារព័ត៌មាន ជាច្រើនអង្គភាពបានចុះទៅ ផ្តិតយករូបភាពរថយន្ត ម៉ាកសាំយ៉ុងព៌ណ ស ពាក់ ផ្លាកលេខ សៀមរាប 2B.3285 បានដឹកឈើប្រភេទ សុក្រំ ពេលថ្ងៃដែលគេស្គាល់ថាជា មេការម្នាក់ មានឈ្មោះ ភា និងជាអ្នករត់ការ ថែមទាំងមើលផ្លូវ(បង់លុយតាមស្នាក់ការនៅលើដងផ្លូវ) ហើយម្ចាស់រថយន្តដឹកឈើប្រភេទសុក្រំនេះ គេស្គាល់ច្បាស់ មានឈ្មោះលោកថៅកែ ហេង។

ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ថៅកែ ហេងនេះ បានដឹកជញ្ជូនឈើសុក្រំតាមរថយន្ត សាំងយ៉ុងនេះ ចេញពី ភូមិប៊ូស្រា ឆ្លងកាត់ភូមិស្រែអំពូម និងភូមិពូជ្រៃ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ដោយធ្វើដំណើរឆ្លងកាត់តាមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ឆ្ពោះទៅស្រុកអូររាំង ហើយបន្តទៅស្រុកកែវសីម៉ា យ៉ាងរលូនដោយពុំមានមន្រ្តីជំនាញណាមួយហ៊ានធ្វើការបង្ក្រាបនោះទេ កក្តានេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋ ដាក់ការសង្ស័យថា មានការបើកភ្លើងខៀវពីមន្ត្រីជំនាញពាក់ព័ន្ធនោះ ?។

ប្រជាពលរដ្ឋ បានលើកឡើងជាសំនួរថា តើ
ចុះហេតុអ្វីបានជាមន្រ្តីជំនាញក្នុងខេត្តមណ្ឌលគីរីទាំងមើលមិនឃើញរថយន្តសាំងយ៉ុងដឹកឈើរបស់ថៅកែ ហេង  ហើយមិនធ្វើការបង្រ្កាប និងមិនទប់ស្កាត់សោះ? បានជាបណ្តែតបណ្តោយអោយក្រុមឈ្មួញខាងលើនេះដឹកឈើតាមតែអំពើចិត្ត ឬមួយមានអ្វីនៅពីខាងក្រោយនៃរឿងនេះ(រឿងពុករលួយទេដឹង ?។

គួរបញ្ជាក់ផងដែរថា បើតាមការចុះប្រមូលនូវព័ត៌មាននិងផ្តិតយករូបភាពទាំងកណ្តាលថ្ងៃត្រង់ពីសំណាក់ក្រុមការងារបានបញ្ជាក់ឱ្យដឹងថា ថៅកែរកសុីបំផ្លាញព្រៃឈើ ឈ្មោះ ហេង និងឈ្មោះ ភា ជាមេការនេះ បានធ្វើការដឹកជញ្ជូន ឈើបានយ៉ាងរលូនដូច្នេះមកពីពួកគេបានធ្វើការបង់ជូនគ្រប់មន្រ្តីជំនាញរួចរាល់អស់ទៅហើយទើបបានជាពួកគេហ៊ានដឹកទាំងយប់ទាំងថ្ងៃយ៉ាងនេះបាននោះ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិពូជ្រៃបានឱ្យដឹងថា ការដឹកជញ្ជូនបទល្មើសព្រៃឈើពីសំណាក់ថៅកែ ហេង នេះ គឺមាន មេការម្នាក់ ឈ្មោះ កៃ ជាអ្នកប្រមូលនិងដាក់កូនចៅ កាប់ កាត់ ផ្តួលរំលំដើមឈើ រួច អាជ្រៀក ជាស្លឹក ឡាំងរួចរាល់ ដឹកអូស ឆ្លងកាត់តាមអូរទេ តាមរថយន្តឡង់គ្រីស័រយកមកដាក់នៅភូមិពូជ្រៃក្រោយផ្ទះបងប្អូនឥស្លាមនិងយក គ្រឿងចក្រ( អាត្រាក់) និងលើកដាក់ចូលក្នុងរថយន្ត ប្រភេទសាំយ៉ុង តែម្តង។ ទើបន្តចេញដំណើ បានយ៉ាងរលូនមិនខ្លាចញញើតច្បាប់ ឬការបង្ក្រាបពីសំណាក់មន្រ្តីជំនាញណាឡើយ ពីព្រោះថា ពួកគេបានចាត់ចែងលុយកាក់គ្រប់ជំនាញអស់ហើយ លើកលែងតែ គ្រូបង្រៀន គ្រូពេទ្យ និងអាចារ្យវត្តតែប៉ុណ្ណោះ។

ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ក្នុងមួយថ្ងៃៗលោកថៅកែ ហេង បានដឹកជញ្ជូនឈើតាមរថយន្តយកទៅលក់បន្ត មិនក្រោម៤ទៅ៥ រថយន្តនោះទេគឺទាំងយប់ទាំងថ្ងៃតែម្តង។

ប្រជាពលរដ្ឋលើកឡើងទៀតថាក្នុងមួយថ្ងៃៗក្រុមនេះដឹកឈើគ្មានថ្ងៃឈប់សម្រាកនោះទេដែលធ្វើអោយមានការរំខានក្នុងការប្រកបមុខរបរចិញ្ជឹមជីវិតរបស់ពួកគាត់ពិសេសការបើកបរក្រុមនេះមិនដែលចេះយឺតនោះទេ?នឹងមានការភ័យខ្លាចមានបញ្ហាគ្រោះថ្នាក់ដល់កូនៗរបស់ពួកគាត់ជា យ:ថាហេតុ។

ប្រជាពលរដ្ឋស្នើសុំដល់លោក ឌិន ប៊ុនធឿនអនុប្រធានមន្ទីរបរិស្ថាននិងជាប្រធានស្តីទីមេត្តាពិនិត្យមើលកូនចៅតាមដែនស្នាក់ការផងទាន !ពីព្រោះឡានដឹកកាត់មុខស្នាក់ការទាំងយប់ទាំងថ្ងៃចុះហេតុអ្វីមិនធ្វើការទប់ស្កាត់ឬមានអ្វីដែលត្រូវលាក់បាំងជាថ្នូរក្នុងការមិនបង្រ្កាប ?។

អង្គភាពយើងខ្ញុំសូមធ្វើការស្នីសុំដល់ ឯកឧត្តម ថង សាវ៉ុន អភិបាល នៃគណះអភិបាលខេត្ត លោក ឡោ សុខា ស្នងការខេត្ត លោក ហែម ប៊ុនណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មណ្ឌលគីរី និង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានមេត្តាជួយទប់ស្កាត់ និងបង្រ្កាបករណីខាងលើនេះផងទាន  !បើពុំដូច្នេះទេព្រៃឈើនិងពិតជារលាយដោយសារក្រុមឈ្មួញដុសស្លែទាំងនេះជាក់ជាមិនខាន ៕

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងធ្វើសេចក្តីរាយការណ៍ជូនដល់ប្រមុខរដ្ឋាភិបាលដើម្បីលោកបានជ្រាប និងមានវិធានការណ៍ទប់ស្កាត់ និងបង្រ្កាបចំពោះភាពអសកម្មមួយចំនួនតូចសម្រាប់តែមន្រ្តីគ្រាប់ល្ពៅតែប៉ុណ្ណោះហើយនឹងរង់ចាំធ្វើការបកស្រាយក្នុងការចុះផ្សាយនូវអត្ថបទខាងលើនេះរៀងរាល់ម៉ោងធ្វើការគ្រប់ភាគីដែលពាក់ព័ន្ធ៕ វគ្គមួយ




No comments:

Post a Comment

Pages