#ចាប់បើកហើយ មាន់ជល់តាមអនឡាញរីកដូចផ្សិត យ៉ាងអាណាធិបតេយ្យក្នុងខេត្តរតនគិរី សមត្ថកិច្ចជំនាញពាក់ព័ន្ធ ដូចជានៅស្ងៀមមិនមានចំណាត់ការបង្ក្រាបសោះ រក្សាភាពស្ងៀមស្ងាត់... - គេហទំព័រ ស្ពានមរតក

Breaking

Monday, June 17, 2024

#ចាប់បើកហើយ មាន់ជល់តាមអនឡាញរីកដូចផ្សិត យ៉ាងអាណាធិបតេយ្យក្នុងខេត្តរតនគិរី សមត្ថកិច្ចជំនាញពាក់ព័ន្ធ ដូចជានៅស្ងៀមមិនមានចំណាត់ការបង្ក្រាបសោះ រក្សាភាពស្ងៀមស្ងាត់...

 


#ខេត្តរតនគិរី
ប្រជាពលរដ្ឋបានរាយការណ៍មកថា! ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ(អក្សរR) ៣កន្លែង ស្ថិតនៅភូមិបរញ៉ុក ឃុំសាមគ្គី  ស្រុកអូរជុំ ខេត្តរតនគិរី
១/ក្រោយផ្សារបរញ៉ុក
២/ទល់មុខសាលាឃុំទីងចាក់
៣/ក្រោយផ្សារបរកែវ
នេះគ្រាន់តែជាការឃើញត្រួសៗតែប៉ុណ្ណោះ នៅ 6 ស្រុកទៀតតើមានប៉ុន្មាន?
ចេញផ្សាយ: ថ្ងៃចន្ទ ១១កើត ខែជេស្ឌ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី17 ខែមិថុនា ឆ្នាំ 2024
បើកល្បែងមាន់ជល់អនឡាញលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនបង្រ្កាប! បែរជាផ្គើននិងបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។

ប្រភពដដែលបានអោយដឹងថា! ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែងក្នុង ភូមិឃុំខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង ដែលធ្វើអោយគេសង្ស័យ ទីតាំងល្បែងស៊ីសងទាំងនេះ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ប្រហែលជាបើកភ្លើងខៀវអោយបើកដំណើរការលេងហើយមើលទៅ ទើបគ្មានការបង្រ្កាប។





ជាមួយគ្នានេះ បនល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ ដែលមានទីតាំងខាងលើ បើកលេងអនាធិបតេយ្យបែបនេះ ធ្វើអោយប្រជាពលរដ្ឋរ
មានការព្រួយបារម្ភ និងភាពភ័យខ្លាច កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។

ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅ លើកឡើងថា! តើឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់ ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ។
ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់
ជាពិសេស ឯកឧត្តម  ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី
ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ជាស្នងការនគរបាលខេត្តរតនគីរី 
ឯកឧត្តមឧត្តមសេនីយ៍ត្រី សោ សាវឿន
ជាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី
សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញដែលមានដំណាងដោយអក្សរ(R) មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង!៕

សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើក អង្គភាពយើងខ្ញុំធ្វើការចុះផ្សាយខាងលើតាមវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន រិះគន់ក្នុងនៃស្ថាបនាមិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័នឬអង្គភាពណាមួយឡើយ។ហើយអង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។សូមអរគុណព័ត៌មានបឋម

No comments:

Post a Comment

Pages