លោក ថៃ គា និងចែ មុំ ពិតជាខ្លាំងមែន មន្ត្រីពាក់ព័ន្ធក្នុងខេត្តក្រចេះមិនហ៊ានបង្ក្រាប - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, July 16, 2024

លោក ថៃ គា និងចែ មុំ ពិតជាខ្លាំងមែន មន្ត្រីពាក់ព័ន្ធក្នុងខេត្តក្រចេះមិនហ៊ានបង្ក្រាប

 



#ខេត្តក្រចេះ
ចេញផ្សាយថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី 16 ខែកក្កដាឆ្នាំ 2024
.សូមគោរពឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ
.សូមគោរពលោក ឧត្តមសេនីយ៍ទោ អ៊ូ សុបណ្ណា ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នឹង
.សូមគោរពលោកឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មិនគួរមេីលរំលងមេឈ្មួញដុះស្លែឈ្មោះ ចែ មុំ នឹងលោកថៃ គា ដឹកជញ្ជូនធ្យូងខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនជ័យឃ្លាំងទាំងយប់ថ្ងៃយ៉ាងពេញបន្ទុក គួរណាស់បញ្ចេញកណ្ដាប់ដៃដែកបង្ក្រាបបទល្មើសធ្យូងគេចពន្ធរាប់រយតោន ចូលតាមច្រកជ័យឃ្លាំង មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមេីលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថារយៈប្រហែល 3 ខែនេះ សកម្មភាពដឹកជញ្ជូនធ្យូងខុសច្បាប់តាមរថយន្តខ្នាតយក្សប្រភេទវ៉េអង ដឹកធ្យូងចូលខុសច្បាប់តាមច្រកទ្វារព្រំដែន ប៉ុស្តិ៍នគរបាលជ័យឃ្លាំង ក្នុងភូមិសាស្រ្តឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមកំពុងកើតមានយ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ ខណៈមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន កំពុងសប្បាយទទួលផលប្រយោជន៏ពីក្រុមឈ្មួញជាថ្នូរ មិនបង្រ្កាប ។
ប្រជាពលរដ្ឋសូមសំណូមពរដល់លោក សាក់ សារាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មិនគួរណាមើលរំលងឈ្មួញដឹកធ្យូងជើងខ្លាំងឈ្មោះ ចែ មុំ និងលោក ថៃ គា
ហើយខ្សឹបប្រាប់ទៀតថា តាំងពីលោកជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឡានវេអងធ្យូងដឹកចេញទៅស្រុកយួនរហូតគ្មានអ្នកបង្ក្រាបទេ




ប្រជាសហគមន៍ក៍ដូចជា ពលរដ្ឋរស់នៅក្នុងស្រុកស្នួល បានលើកឡើងថា ការដឹកជញ្ជូនធ្យូងខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាម លក្ខណៈទ្រង់ទ្រាយធំទាំងយប់ រាប់រយតោនបែបនេះ គឺធ្វើឲ្យព្រៃឈើគ្រប់ប្រភេទ ទាំងតូចទាំងធំ ដែលជាសម្បត្តិធនធានធម្មជាតិ  ជួបនឹងការរលាយហិនហោចអស់ទៅហើយដោយសារស្នាដៃក្រុមឈ្មួញនិងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនប្រព្រឹត្តអំពើពុករលួយ។

ប្រជាពលរដ្ឋសូមសំណូមពរដល់លោកឧត្តមសេនីយ៍
សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ
និងលោក លន់ ប៊ុន ថុល មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្នួល មិនគួរបណ្តែតបណ្ដោយឲ្យមេឈ្មួញឈ្មោះ ចែ មុំ និង លោក ថៃ គាព្រមទាំងបក្សពួកដឹកជញ្ជូនរត់ពន្ធធ្យូង ទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនជ័យឃ្លាំង គួរមានចំណាត់ការទៅលើជនទាំងពីររូបនេះ។

ជាក់ស្តែងកាលពីយប់រំលងអធ្រាត្រ និងព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ មានរថយន្តខ្នាតយក្សប្រភេទវ៉េអង ចំនួន៣គ្រឿងបានដឹកជញ្ជូនធ្យូងខុសច្បាប់ឆ្លងដែនតាមច្រកព្រំដែនជ័យឃ្លាំង ដែលគ្រប់គ្រងដោយលោក នាយ អៀម សុខលីម ជាអ្នកមានសិទ្ធិអំណាចបេីកបារ៉ាស់ ទេីបពួកឈ្មួញទាំងនោះហ៊ានធ្វេីអ្វីៗ តាមអំពេីចិត្ត មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

មជ្ឈដ្ឋានខាងក្រៅ ! ក៍ដូចជាសង្គមស៊ីវិលអំពាវនាវដល់
នាយឧត្តមសេនីយ៍ សៅ សុខា គណៈកម្មការថ្នាក់ជាតិទប់ស្កាត់និងបង្ក្រាបបទល្មេីសព្រៃឈេីធនធានធម្មជាតិ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យព្រៃឈេីនៅដែនអភិរក្ស ក្នុងខេត្តក្រចេះ និងដែនអភិរក្សស្រុកកែវសីមាជាបន្ទាន់ផង បេីមិនដូច្នោះនោះទេព្រៃឈើនៅសេសសល់បន្តិចបន្តួចពិតជារលាយអស់ក្រោមស្នាដៃ ពួកឈ្មួញទាំងនោះជាក់ជាពុំខាន់ឡើយ។

ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ (រឹះគន់ក្នុងន័យស្ថាបនា)។

No comments:

Post a Comment

Pages