(ប៉ៃលិន)ដោយឃើញគ្រួសារមួយមានជីវភាពខ្វះខាតខ្លងដោយសារចេញទៅ ប្រកបមុខរបរអ្វីមិនកើតព្រះរវល់តែនៅមើលថែរកូនដែលកើតមកមានជម្ងឺសតិមិនប្រក្រតី(ឆ្កូត)ទើបនៅ រសៀលថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសួរសុខទុក្ខ លោកស្រី ផាយ មាន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវជាម្តាយបង្កើតរបស់កុមារីឈ្មោះ ផេង សុផារី ដែលមានជម្ងឺ សតិបញ្ញាមិនគ្រប់នៅក្នុងបន្ទុក ក្នុងឱកាសនោះលោកជំទាវ បានជូនថវិកាមួយចំនួនដល់ម្ដាយកុមារី សម្រាប់សម្រួលជីវភាពប្រចាំថ្ងៃមួយគ្រា។
ជាមួយគ្នាក្នុងនាមថ្នាក់ដឹកនាំនិងជាម្តាយដ៍ល្អម្នាក់លោកជំទាវបានស្រីមុំបានផ្តល់ការលើកទឹកចិត្តដល់បងស្រីនិងពលរដ្ឋទាំងអស់នៅក្នុងខេត្តប៉ៃលិនសូមបន្តការគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ចតាមរយះថ្នាក់ដឹកនាំខេត្តនិមួយៗដូច្នេះបើបងប្អូនមានបញ្ហាអ្វីសូមរាយការទៅអាជ្ញាធរមូលដ្ឋានដូចករណីនេះជាដើមខាងរដ្ឋបាលខេត្តមិនទុកបងប្អូនចោលនោះឡើយ។
គ្រួសារជួបបញ្ហាបានថ្លែងអំណរគុណដល់លោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិនយ៉ាងខ្លាំងដែលបានជួយពេលគ្រួសារកំពុងខ្វះខាតនិងសូមជូនពរដល់លោកជំទាវនិងក្រុមការងារមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច៕
No comments:
Post a Comment