មេឈ្មួញឈើឈ្មោះប៊ុណ្ណាដឹក ជញ្ជូនឈើចេញពីស្រុកឆែបឆ្លងកាត់រដ្ឋបាលព្រៃឈើរវៀងយ៉ាងរលូនមិនរំខានសមត្ថកិច្ច…! - គេហទំព័រ ស្ពានមរតក

Breaking

Sunday, July 7, 2024

មេឈ្មួញឈើឈ្មោះប៊ុណ្ណាដឹក ជញ្ជូនឈើចេញពីស្រុកឆែបឆ្លងកាត់រដ្ឋបាលព្រៃឈើរវៀងយ៉ាងរលូនមិនរំខានសមត្ថកិច្ច…!


 ថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២៤

(ខេត្តព្រះវិហារ)÷ឈ្មោះ ប៊ុណ្ណា មេ​ឈ្មួញ​ឈើ​ដុះស្លែជាឈ្មួញឈើដ៏សកម្មដឹកកគ្រឹគគក្រេងកក្រើក​តាមដងផ្លូវលេខ៦២រៀងរាល់យប់ថ្ងៃហើយសម្រុក​ដឹក​ជញ្ជួន​តាម​រថយន្តសាំយ៉ុងកែឆ្នៃ ចំនួន១គ្រឿង  យកទៅលក់​នៅខេត្តកំពង់ធំនៅពេល​យប់ រីឯ​  សមត្ថកិច្ចឈរជើងតាមដងផ្លូវនិងរដ្ឋបាលព្រៃឈើ ស្រុករវៀង ខេត្តព្រះវិហារមិនមានចាត់វិធានការ​បង្ក្រាបឈ្មួញឈ្មោះប៊ុណ្ណានោះឡើយបុគ្គលរូបនេះសម្រុក​ដឹក​ជញ្ជួន​តាម​រយៈ​រថយន្ត សាំយ៉ុងកែឆ្នៃចំនួន១គ្រឿង យកទៅលក់ចែកចាយក្នុងទឹកដីខេត្តកំពង់ធំនៅពេល​យប់ រីឯ​លោកស៊ុម ស៊ីវុត្ថាប្រធានផ្នែករដ្ឋបាលព្រៃឈើរវៀងមិនដែលចាត់វិធានការ​បង្ក្រាបនោះទេ។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារបាន​លើកឡើងថា​ផ្នែករដ្ឋបាលព្រៃឈើរវៀងនិងសង្កាត់រដ្ឋបាលរវៀងគ្មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ​។​

​ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ប៊ុណ្ណានិង​បក្សពួក​នៅតែ​ធ្វើ​សកម្មភាព​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​ដឹកជញ្ជូន​ចេញពី​ចំណុច ភូមិរំចេកឃុំរមណី ស្រុករវៀងខេត្តព្រះវិហារ ឈ្មួញឈើឈ្មោះប៊ណ្ណាបានកៀងគរ​ប្រជាពលរដ្ឋ​ឲ្យ​កាប់​ផ្តួល រលំ អារ ជៀរ ដឹក​តាម​ប្រភេទ​រថយន្តសាំយ៉ុងកែរឆ្នៃ  ចំនួន១គ្រឿង បានយ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ជំនាញ​ពាក់​ព័ន្ធក្នុងស្រុករក្សា​ភាព​ស្ងៀមស្ងាត់​។​

​ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ការពារ សហគមន៍​ក្នុង​ស្រុក​ឆែប និងស្រុករវៀង ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​សាប​សូន្យ នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ឡើយ​។​

​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើកាត់មុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើរវៀងគ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​ទប់ស្កាត់​ទេ​គឺមាន​តែ​ជួយ​សម្រួល​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​។​

​ប្រជា​សហគមន៍​ក៏ដូចជា​ប្រជាពលរដ្ឋ  ក្នុង ស្រុករវៀងខេត្តអំពាវនាវ​ដល់ ឯកឧត្ដមគីម រិទ្ធី អភិបាលព្រះវិហារមេត្តាទប់ស្កាត់​បទល្មើស​ព្រៃឈើ​ធនធានធម្មជាតិ ព្រមទាំង លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ នេសាទ មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ជាបន្ទាន់ បើមិន​ដូច្នោះ​ទេ ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច ពិតជា​វិនាស​អស់​ក្រោម​ស្នាដៃលោកស៊ុម ស៊ីវុត្ថាជាក់​ជា​ពុំខាន់​៕








No comments:

Post a Comment

Pages