រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបលិខិតក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងបណ្តឹង មតិយោបល់របស់ប្រជាពលរដ្ឋ និងការផ្សព្វផ្សាយតាមរយៈសារព័ត៌មាននានា - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, July 16, 2024

រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបលិខិតក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងបណ្តឹង មតិយោបល់របស់ប្រជាពលរដ្ឋ និងការផ្សព្វផ្សាយតាមរយៈសារព័ត៌មាននានា

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបលិខិតក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងបណ្តឹង មតិយោបល់របស់ប្រជាពលរដ្ឋ  និងការផ្សព្វផ្សាយតាមរយៈសារព័ត៌មាននានា ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល។


ក្នុងឱកាសនោះ ឯកឧត្តម នុត ពុធដារ៉ា បានធ្វើការណែនាំដល់រដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាព ពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់៖

- ខិតខំបង្ការ ទប់ស្កាត់ភាពអសកម្មនានាដែលកើតមានឡើងក្នុងមូលដ្ឋាន ដើម្បីសម្រួលដល់ការលំបាកនានារបស់ប្រជាពលរដ្ឋ

- ដោះស្រាយបញ្ហាដែលកើតមានឡើង និងសម្របសម្រួលរាល់បញ្ហានានាឲ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋនៅមូលដ្ឋាន

- រាល់ខ្លឹមសារលិខិតរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងបណ្តឹង មតិយោបល់របស់ប្រជាពលរដ្ឋ និងការចុះផ្សាយរបស់សារព័ត៌មាន សូមខិតខំដោះស្រាយបញ្ចប់ឲ្យបានឆាប់រហ័ស និងធ្វើរបាយការណ៍មករដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋានរាយការណ៍ជូនក្រសួងមហាផ្ទៃវិញ។





 

No comments:

Post a Comment

Pages