ភ្នំពេញ៖ ឯ.ឧ កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថាក្រសួងបាននឹងកំពុងពិនិត្យសិក្សាការបើកប្រាក់ឈ្នួលកម្មករនិយោជិតពីប្រាក់ដុល្លារទៅប្រាក់រៀលវិញដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនិងចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។ប៉ុន្តែមុននឹងដាក់ដំណើរការជាផ្លូវការ ក្រសួងត្រូវពិនិត្យនិងសិក្សាដើម្បីស្វែងរកការឯកភាពគ្នាជាមុនសិនជាមួយភាគីពាក់ព័ន្ធជាពិសេសជាមួយភាគីនិយោជក ។
ឯ.ឧ បានបន្តថាការបើកប្រាក់ឈ្នួលកម្មករនិយោជិតជាប្រាក់រៀលនឹងចូលរួមលើកកម្ពស់ការចរាចរប្រាក់រៀលនៅកម្ពុជា កម្មករនិយោ ជិតងាយស្រួលក្នុងការទូទាត់និងចាយវាយផ្សេងៗ ដោយពុំចាំបាច់យកប្រាក់ដុល្លាទៅដូរជាប្រាក់រៀល ហើយមិនខ្វល់ពីការឡើងចុះនៃប្រាក់ដុល្លាដែរក៏ដូចជារួមចំណែកធ្វើឱ្យមានស្ថេរភាពនៃរូបីយបណ្ណជាតិ និងលំនឹងសេដ្ឋកិច្ចជាតិផងដែរ៕
No comments:
Post a Comment