មន្ទីរអធិការកិច្ច ខេត្តរតនគិរី ផ្សព្វផ្សាយច្បាប់ស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក នៅស្រុកលំផាត់ - គេហទំព័រ ស្ពានមរតក

Breaking

Friday, August 16, 2024

មន្ទីរអធិការកិច្ច ខេត្តរតនគិរី ផ្សព្វផ្សាយច្បាប់ស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក នៅស្រុកលំផាត់

ពិធីផ្សព្វផ្សាយនេះត្រូវបានប្រារព្ធធ្វើឡើងព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២៤ នៅសាលាស្រុកលំផាត់ ក្រោមអធិបតីភាព លោក យ៉ាន់ សុីយ៉ា ប្រធានមន្ទីរអធិការកិច្ចខេត្តរតនគិរី និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុកលំផាត់ សិស្សានុសិស្ស យុវជនកាកបាទក្រហមជាច្រើនរូបទៀត។


ក្នុងឱកាសនេះ លោក យ៉ាន់ សុីយ៉ា បានលើលឡើងថា គោលបំណងនៃការរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយនេះ គឺដើម្បីជាការពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវ ទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្តឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកសំដៅចូលរួមទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាបបំផុត។


លោកប្រធានមន្ទីបានបន្តថា សុវត្ថិភាពចរាចរណ៍ គឺជាផ្នែកមួយយ៉ាងសំខាន់នៃសុខភាពសាធារណៈ ជាការងារចម្បងដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ខណៈចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែមានចំនួនខ្ពស់ និងកើនឡើងយ៉ាងខ្លាំងជាបញ្ហាចាំបាច់ចំពោះមុខ ដែលត្រូវតែរួមគ្នាដើម្បីដោះស្រាយ ពីព្រោះបញ្ហានេះមិនមែនជាភារកិច្ចផ្ដាច់មុខរបស់នរណាម្នាក់ឡើយ។


តាមរយៈ ការផ្សព្វផ្សាយច្បាប់ស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោកនេះ លោក យ៉ាន់ សុីយ៉ា បានអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ សូមចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា ដែលបានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចជា មិនត្រូវបើកបរលើសល្បឿនកំណត់ គោរពសិទ្ធិអាទិភាព ផ្លាកសញ្ញាចរាចរណ៍ ប្រកាន់ស្ដាំ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហើយបើស្រវឹងសូមកុំបើកបរ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយចំនួនអ្នកស្លាប់ អ្នករងរបួស អ្នកពិការ និងការខូចខាតនានា ដែលបង្កដោយសារគ្រោះថ្នាក់ចរាចរណ៍៕





 

No comments:

Post a Comment

Pages