ខេត្តកណ្តាល ៖ លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយមានការចូលរួមពីលោក ញ៉ឹក សាត អភិបាលរងស្រុក, មន្ត្រីសង្កាត់រដ្ឋបាលជលផលស្រុក, កម្លាំងអធិការដ្ឋាននគរបាលស្រុក, កម្លាំងកងរាជអាវុធហត្ថស្រុក និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការចុះបង្គ្រាបការលួចដាក់ស្បៃមុង យកកូនត្រី នៅចំណុចស្ពានថ្ម ស្ថិតនៅព្រំប្រទល់រវាងភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម និងសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ កាលពីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។ ក្នុងសកម្មភាពចុះបង្គ្រាបនេះដែរ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានរឹបអូសវត្ថុតាង និងឧបករណ៍នេសាទខុសច្បាប់មួយចំនួន រួមមាន ៖ លូរស្បៃមុង ចំនួន៥មាត់, របាំងស្បៃមុង ៣០០ម៉ែត្រ, បង្គោលឬស្សី ចំនួន២០០ដើម។ ចំពោះឧបករណ៍នេសាទខុសច្បាប់ដែលបង្គ្រាបបាន ត្រូវបានធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែង៕
Friday, August 2, 2024
អាជ្ញាធរស្រុកល្វាឯម ចុះបង្ក្រាបននិងដុតបំផ្លាញ ឧបករណ៍នេសាទខុសច្បាប់
Tags
# សន្តិសុខសង្គម
Share This
គេហទំព័រ ស្ពានមរតក
សន្តិសុខសង្គម
Tags
សន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
No comments:
Post a Comment