រដ្ឋបាលខេត្តរតនគិរី រៀបចំអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, August 6, 2024

រដ្ឋបាលខេត្តរតនគិរី រៀបចំអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តរតនគិរីបានរៀបចំអបអរសាទរពិធីបេីកការដ្ឋានព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ច័ន្ទមុនី ហ៊ុនម៉ាណែត។ 


ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណរង្វង់មូលនាគព័ន្ធ ក្រុង បានលុង ដែលការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម មួង ប៉យ សមាជិកព្រឹទ្ធសភា ឯកឧត្តម ខាំ ខឿន និងឯកឧត្តម ភូ គឹមមឿ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្រ្តីរាជការ កងកម្លំាងទាំងបី លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណជាង ១ពាន់នាក់។  


សូមជម្រាបផងដែរថា ដេីម្បីអបអរសាទរពិធីជាប្រវត្តិសាស្ត្រក្នុងឱកាសអបអរសាទរព្រែកជីហ្វូណនតេជោ នៅតាមបណ្តាគ្រឹះស្ថានសិក្សា មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុកទាំង៩ វត្តអារាមនានាក្នុងខេត្តរតនគិរី បានធ្វេីការវៃគង ទូងស្គរគ្រប់ទីកន្លែងព្រមៗ គ្នានៅវេលាម៉ោង៩:០៩នាទី ព្រឹកនេះយ៉ាងឱឡារឹក។ ព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ គម្រោង “ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងមួយដ៏ធំមហិមា និង មានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និង គ្រោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់។


ក្នុងនីតិកាលទី ៧ នេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់ចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ក្នុងនោះ ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងគម្រោងផ្លូវនាវាចរណ៍ ត្រូវបានចាត់ទុកជាអាទិភាពគន្លឹះមួយក្នុងចំណោមវិស័យសំខាន់ៗជាច្រើនទៀត នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ៕







 

No comments:

Post a Comment

Pages