លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់តំណាងចុះសួរសុខទុក្ខភរិយារបស់វរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ ដែលទើបសម្រាលបុត្រនៅមន្ទីរពេទ្យ - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, August 13, 2024

លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់តំណាងចុះសួរសុខទុក្ខភរិយារបស់វរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ ដែលទើបសម្រាលបុត្រនៅមន្ទីរពេទ្យ


 ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់តំណាងចុះសួរសុខទុក្ខភរិយារបស់វរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ ដែលទើបសម្រាលបុត្រនៅមន្ទីរពេទ្យ។


ក្នុងឱកាសនោះ តំណាងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមអបអរសាទរពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ជូនក្រុមគ្រួសារ ពិសេសជូនភរិយាដែលទើបសម្រាលបុត្រនូវសម្ភារៈ និងថវិកាមួយចំនួនផងដែរ។


ជាមួយគ្នានេះ លោកវរសេនីយ៍ត្រី ណុប មុនី បានថ្លែងអំណរគុណជូនលោកនាយការិយាល័យ និងជាពិសេសគោរពជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន ដែលបានយកចិត្តទុកដាក់មន្ដ្រីក្រោមឱវាទ និងសូមគោរពជូនពរ ឯកឧត្តម ប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


No comments:

Post a Comment

Pages