រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពទេសចរណ៍ - គេហទំព័រ ស្ពានមរតក

Breaking

Thursday, August 29, 2024

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពទេសចរណ៍

ខេត្តកំពង់ឆ្នាំង ៖ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង បានរៀបចំអបអរសាទរការប្រកួតកីឡាបាល់ទាត់មិត្តភាពទេសចរណ៍  ក្រោមធិបតីភាពឯកឩត្តមស៊ីវ រ៉ុន ក្រុមប្រឹក្សាខេត្ត ឯកឩត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមទាំងមន្ត្រីរាជការជុំវិញខេត្ត និងអ្នកគាំទ្រយ៉ាងច្រើនកុះករផងដែរ។ 

ឯកឩត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លើកឡើងថា ការរៀបចំប្រកួតកីឡាបាល់ទាត់ក្នុងថ្ងៃនេះ ក្នុងគោលបំណងរឹតបណ្តឹងចំណងមិត្តភាព សាមគ្គីភាព ជាពិសេសបំផុសឲ្យមានការគាំទ្រកីឡា និងចូលរួមជំរុញលើកទឹកចិត្តយុវវ័យឲ្យចាប់អារម្មណ៍ នាំគ្នាងាកមកលេងកីឡា ជៀសឆ្ងាយពីគ្រឿងញៀន កីឡានាំមកនូវសុខភាព៕






 

No comments:

Post a Comment

Pages