ទីតាំងល្បីស៊ីសងតាមប្រព័ន្ធអនឡាញ ក្នុងស្រុកមុខកំពូល គ្មានសមត្ថកិច្ចជំនាញបង្ក្រាបឡើយ - គេហទំព័រ ស្ពានមរតក

Breaking

Thursday, September 12, 2024

ទីតាំងល្បីស៊ីសងតាមប្រព័ន្ធអនឡាញ ក្នុងស្រុកមុខកំពូល គ្មានសមត្ថកិច្ចជំនាញបង្ក្រាបឡើយ

 

 



#កណ្ដាល

ចេញផ្សាយថ្ងៃព្រហស្បតិ៍១០កើត ខែភទ្របទ  ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ត្រូវនឹងថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៤ ទីតាំងបនល្បែងស៊ីសង តាមប្រព័ន្ធអន ឆ្នោតឡូតូ នឹងមាន់ជល់ កំពុងបើកលេងយ៉ាងរលូនដែលស្ថិតនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល លេងនៅហាងកាហ្វេរតាមផ្លូវជាតិលេខ 6 អា ដល់ស្ពាន23  អាជ្ញាធរនិងសមត្ថកិច្ចក្នុងស្រុកហាក់សំងំស្ងៀមមិនបង្ក្រាបទាល់តែសោះ។


ពលរដ្ឋបានលើកឡើងថា សង្ស័យអាជ្ញាធរមិនចុះបង្ក្រាបឬ មួយសង្ស័យត្រូវថ្នាំសណ្ដំមេបនល្បែងសុីសងតាមប្រព័ន្ធអនឡាញហើយមើលទៅ?បានជាសំងំរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮបែបនេះ។





មហាជនបានលើកឡើងថា មូលហេតុដែលអស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងស្រុកមុខកំពូលរក្សាភាពស្ងៀមស្ងាត់ចំពោះទីតាំងល្បែងស៊ីសងឆ្នោតឡូតូមាន់ជល់តាមប្រព័ន្ធអនឡាញខាងលើនេះ បានដាក់ការសង្ស័យទៅលើទីតាំងខាង លើនេះអាជ្ញាធរបើកភ្លើងខៀវទើបទីតាំងល្បែងស៊ីសងមួយនេះបើកបានដោយរលូនដូច្នេះ។


ពលរដ្ឋក្នុងស្រុកមុខកំពូល បានសំណូមពរ ដល់ឯកឧត្តម គួច ចំរើន  អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលទើបផ្លាស់ប្ដូរមកថ្មី និងឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សូមជួយចាត់វិធានការ ទៅលើល្បែងស៊ីសងឡូតូ នឹងមាន់ជល់តាមប្រព័ន្ធអនឡាញ ខាងលើ នេះផងដើម្បីស្របតាមគោលការណ៍ ភូមិ ឃុំ មានសុវត្តិភាព ៕


ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ

(រឹះគន់ក្នុងន័យស្ថាបនា)។ព័ត៌មានបឋម

No comments:

Post a Comment

Pages