លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ចូលរួមពិធីនិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា នៃថ្ងៃកាន់បិណ្ឌវេនទី០៥ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល - គេហទំព័រ ស្ពានមរតក

Breaking

Monday, September 23, 2024

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ចូលរួមពិធីនិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា នៃថ្ងៃកាន់បិណ្ឌវេនទី០៥ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

នៅរសៀលថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ 


លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា ព្រមទាំងបុត្រា បុត្រី រួមជាមួយឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងលោកជំទាវ ដោយមានការចូលរួមលោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលនគរបាលក្រុង/ស្រុកទាំង១៣ លោកមេបញ្ជាការវរៈ៦០៥ លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ រួមទាំងមន្ត្រីក្រោមឱវាទទាំងអស់និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទ បានចូលរួមពិធីនិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា នៃថ្ងៃកាន់បិណ្ឌវេនទី០៥ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ដើម្បីឧទ្ទិសមគ្គផលជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងយុទ្ធជន-យុទ្ធនារីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលបានពលីមរណៈទៅកាន់បរលោក។






 

No comments:

Post a Comment

Pages