រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញជាអធិបតីពិធីកាត់ឫសសីមាព្រះវិហារវត្តគំរាបរុក្ខារាម ស្ថិតនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, September 25, 2024

រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញជាអធិបតីពិធីកាត់ឫសសីមាព្រះវិហារវត្តគំរាបរុក្ខារាម ស្ថិតនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ អ្នកឧកញ៉ាមហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្ដម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ឯកឧត្ដម ឈិន កេតនា អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ ឯកឧត្តម ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីពិធីកាត់ឫសសីមាព្រះវិហារវត្តគំរាបរុក្ខារាម ស្ថិតក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្នុងនោះក៏មានការចូលរួមពី មន្ត្រីរាជការ អាជ្ញាធរស្រុក លោកយាយ លោកតា អាចារ្យ គណៈកម្មការវត្ត និងបងប្អូន ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ៕







 

No comments:

Post a Comment

Pages