ខ្យល់កន្ត្រាក់កើតឡើងជាង២៤០លើកប៉ះពាល់ផ្ទះជាង៤ពាន់ខ្នងនិងស្លាប់-របួសមនុស្សជិត៤០នាក់ក្នុង៨ខែឆ្នាំនេះ - គេហទំព័រ ស្ពានមរតក

Breaking

Thursday, September 5, 2024

ខ្យល់កន្ត្រាក់កើតឡើងជាង២៤០លើកប៉ះពាល់ផ្ទះជាង៤ពាន់ខ្នងនិងស្លាប់-របួសមនុស្សជិត៤០នាក់ក្នុង៨ខែឆ្នាំនេះ

ភ្នំពេញ៖ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៥កញ្ញានេះថាខ្យល់កន្ត្រាក់ក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៤នេះ បានកើតឡើងចំនួន ២៤១ លើក នៅទូទាំងប្រទេស បណ្ដាលឱ្យរលំផ្ទះចំនួន៤៨២ ខ្នង របើកដំបូល៣៨០០ខ្នង តូបផ្សារ៣៨តូប សាលារៀន៤៧ខ្នង អគាររដ្ឋបាល ១៩ កន្លែង ស្លាប់មនុស្ស៤នាក់ និងរបួស៣២នាក់។ លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់៤នាក់ ដោយសារខ្យល់កន្ត្រាក់រួមមាននៅខេត្តសៀមរាប ម្នាក់ ,ព្រះវិហារ ម្នាក់,ពោធិ៍សាត់ ម្នាក់ និងខេត្តរតនគីរី ម្នាក់៕





 

No comments:

Post a Comment

Pages