ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការថយកំពស់ចំនួន ០,២០ម៉ែត្រ នៅថ្ងៃទី១១ ខែតុលានេះ - គេហទំព័រ ស្ពានមរតក

Breaking

Friday, October 11, 2024

ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការថយកំពស់ចំនួន ០,២០ម៉ែត្រ នៅថ្ងៃទី១១ ខែតុលានេះ


 យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១១ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាមឃើញមានការថយចុះចំនួន ០,២០ម៉ែត្រ។

ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តកំពង់ចាម នៅសល់ ១០,៨២ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជានៅស្ថាននីយជលសាស្ត្រ បឹងទន្លេសាបកំពង់លួង កំពស់កើន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៧,០២ម៉ែត្រ៕


No comments:

Post a Comment

Pages