នាំខ្លួនអតីតអភិបាលក្រុងកែប លោក ខេង យ័ន ពីពន្ធនាគារព្រៃស មកកាន់សាលាដំបូងរាជធានីភ្នំពេញ - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, October 16, 2024

នាំខ្លួនអតីតអភិបាលក្រុងកែប លោក ខេង យ័ន ពីពន្ធនាគារព្រៃស មកកាន់សាលាដំបូងរាជធានីភ្នំពេញ


 នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដើម្បីបើកសវនាការជម្រះទោសជាសាធារណៈ ក្រោយការឃុំខ្លួនរយៈពេល១០ខែ រួចមក។ តុលាការ បានប្រាប់ជនជាប់ចោទ លោក ខេង យ័ន ដែលឈរនៅក្នុងរង្វង់ក្រចកសេះថា តុលាការបានចោទប្រកាន់ឈ្មោះ ខេង យ័ន ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជាអតីតអភិបាលក្រុងកែប ពីបទ រំលោភអំណាច , សម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ , មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ការចោទប្រកាន់នេះ ផ្អែកលើភស្តុតាងមួយចំនួន រកឃើញថា លោក ខេង យ័ន ពាក់ព័ន្ធនឹងការទាមទារកម្រៃសេវ៉ាសាធារណៈ និងដីធ្លី នៅក្នុងអាណាចក្ររបស់ខ្លួន៕


No comments:

Post a Comment

Pages