អភិបាលខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន បានចាត់ទុកថា កងរាជអាវុធហត្ថក្រុង-ស្រុកណា ដែលទទួលបានបណ្ដឹង និងភាពអសកម្មពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានច្រើនជាងគេ ចាត់ទុកថាកងរាជអាវុធហត្ថក្រុង-ស្រុងនោះ ទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋនូវក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការដោះស្រាយនូវបញ្ហាប្រឈម សំណូមពរ ឬបទល្មើសនានាដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, October 15, 2024

អភិបាលខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន បានចាត់ទុកថា កងរាជអាវុធហត្ថក្រុង-ស្រុកណា ដែលទទួលបានបណ្ដឹង និងភាពអសកម្មពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានច្រើនជាងគេ ចាត់ទុកថាកងរាជអាវុធហត្ថក្រុង-ស្រុងនោះ ទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋនូវក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការដោះស្រាយនូវបញ្ហាប្រឈម សំណូមពរ ឬបទល្មើសនានាដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល  និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលកងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី២ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។


ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ក្នុងនាមកងកម្លាំងការពារនូវ សន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន យើងទាំងអស់គ្នា ត្រូវមានយុទ្ធសាស្ត្រក្នុងការលើកទឹកចិត្តដល់ប្រជាពលរដ្ឋនូវក្នុងមូលដ្ឋាន ឱ្យពួកគាត់រាយការណ៍នូវភាពអសកម្ម បទល្មើសនានា និងល្បែងស៊ីសង ដែលកើតមាននៅក្នុងមូលដ្ឋាន ដើម្បីឈានទៅដល់ការបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា រាល់បណ្ដឹងរបស់បងប្អូនប្រជាពលរដ្ឋ ត្រូវតែយកចិត្តទុកដាក់ដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ព្រោះថាពួកគាត់សង្ឃឹម និងជឿទុកចិត្តមកលើយើង ដូចនេះយើងត្រូវតែយកចិត្តទុកដាក់ដោះស្រាយ និងឆ្លើយតបជូនពួកគាត់ឱ្យបានឆាប់រហ័សផងដែរ។ ជាងនេះទៀតត្រូវរក្សានូវការសម្ងាត់ ដើម្បីរក្សានូវសុវត្ថិភាពរបស់ពួកគាត់។


ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានថ្លៃនូវការកោតសរសើរ ដល់កងរាជអាវុធហត្ថខេត្តកណ្ដាល ដែលកន្លងមកបានយកចិត្តទុកដាក់ ក្នុងការអនុវត្តនូវតួនាទីភារកិច្ច របស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងស្ថេរភាព ជូនប្រមុខថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាលទាំងអស់។


លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្ដាល បានឱ្យដឹងថា៖ វគ្គរៀនសូត្របំប៉នជំនាញប្រចាំឆមាសទី២ ឆ្នាំ២០២៤ មានសិក្ខាកាមចំនួន ៨១នាក់ រយៈពេល ៣សប្តាហ៍ មានមេរៀន៖ អប់រំចិត្តសាស្ត្រ បទវិន័យទូទៅកងយោធពលខេមរភូមិន្ទ តួនាទី ភារកិច្ចកងរាជអាវុធហត្ថ លិខិតបទដ្ឋានរដ្ឋបាល អន្តរាគមន៍ពិសេស វិធីសាស្ត្រសង្គ្រោះបឋម ផលប៉ះពាល់នៃគ្រឿងញៀន ឥទ្ធពលនៃបទល្មើសក្មេងទំនើង ច្បាប់ចរាចរណ៍ផ្លូវគោក រក្សាសណ្តាប់ធ្នាប់សង្គម(ប្រឆាំងបាតុកម្ម) សណ្តាប់ធ្នាប់ ជូទ័ព ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ ការគ្រប់គ្រងអាវុធគ្រាប់រំសេវ និងគ្រឿងបំពាក់ការប្រើប្រាស់អាវុធធនធ្ងន់ ធនស្រាល អាវុធខ្លី អាវុធរក្សាសណ្តាប់ធ្នាប់ និងការថែទាំសម្អាតអាវុធតាមលក្ខណៈបច្ចេកទេស។


លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្តថា៖ វគ្គបំប៉នជំនាញ ធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាព ក្នុងជួរនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍វិវត្តន៍យ៉ាងឆាប់រហ័សផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ នាពេលបច្ចុប្បន្នរបស់ពិភពលោក លើកកម្ពស់ សីលធម៌ គុណធម៌ អត្តចរិត ឈានឈ្ពោះទៅសម្រេចតួនាទី ភារកិច្ចជំនាញឱ្យកាន់តែមានគុណភាព និងប្រសិទ្ធិភាពខ្ពស់ ស្របតាមទិសស្លោកកងរាជអាវុធហត្ថ គឺរស់នៅរៀនសូត្រ ធ្វើការងារត្រឹមត្រូវតាមច្បាប់។








 

No comments:

Post a Comment

Pages